ក្រុម Barcelona រកបាន៤គ្រាប់ក្នុងរយៈពេល១២នាទីដោយរាប់បញ្ចូលទាំងការស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យពីកីឡាករ Lionel Messi ដើម្បីផ្តួលក្រុម Athletic Bilbao និងឈ្នះពាន Copa del Rey ក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Koeman ។
ក្រុម Barcelona បានគ្រប់គ្រងបាល់រហូតដល់៧៧ភាគរយ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុម Athletic Bilbao នៅតង់ទី១។ ចូលដល់ការប្រកួតក្នុងតង់ទី២ រហូតដល់នាទីទី៦០ នៅពេលដែល Antoine Griezmann រកបាន១គ្រាប់នាំមុខមុន ហើយនៅនាទីទី៦៣ ខ្សែប្រយុទ្ធ Frenkie de Jong មុនរកបាន១គ្រាប់ទៀត។
បន្ទាប់មកខ្សែប្រយុទ្ធ Messi និងជាប្រធានក្រុមរកបាន២គ្រាប់ជាប់គ្នាគឺនៅនាទីទី៦៨ និងនាទីទី៧២ ក្រោមការបញ្ជូនបាល់ឲ្យយ៉ាងល្អពី Frenkiede Jong និងកីឡាករ Jordi Alba ។
ចប់ការប្រកួតក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះក្រុម Athletic Bilba ៤ទល់០។
ជ័យជម្នះនេះបានផ្តល់ឱ្យ Barcelona នូវពានរង្វាន់លើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់អ្នកចាត់ការ Ronald Koeman និងជាដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៩មក ។
លោក Koeman ដែលកំពុងដឹកនាំក្រុម Barcelona ឈរចំណាត់ថ្នាក់លេខ៣នៅ La Liga បាននិយាយថា “ដើម្បីឈ្នះពានគឺសំខាន់សម្រាប់ខ្ញុំទោះបីមានការផ្លាស់ប្តូរនៅក្លិប និងកីឡាករវ័យក្មេងក៏ដោយក៏ Barcelona អ្នកត្រូវតែប្រយុទ្ធដណ្តើមពានរង្វាន់ជានិច្ច។ យើងមានលេខមួយហើយឥឡូវយើងនឹងធ្វើការប្រកួតចុងក្រោយនៅ La Liga” ។
ជ័យជម្នះនេះជួយបង្កើនឱកាសរបស់លោក Koeman ក្នុងការបន្តចូលឆ្នាំទី២ នៃកិច្ចសន្យារបស់គាត់ទោះបីក្រុមរបស់គាត់ទទួលជោគជ័យក្នុងការប្រជែងដណ្តើមពានរង្វាន់ជាមួយ Real Madrid និង Atletico Madrid ក៏ដោយ។
សូមបញ្ជាក់ថា ក្រុម Barcelona បានបរាជ័យវគ្គផ្តាច់ព្រ័ត្រ Copa del Rey ក្នុងរយៈពេល២សប្តាហ៍បន្ទាប់ពីពួកគេបានចាញ់ក្រុម Real Sociedadក្នុងការពន្យារពេលផ្តាច់ព្រ័ត្ររដូវកាលឆ្នាំ២០២០ កាលពីថ្ងៃទី៣ ខែមេសា។ នេះជារដូវកាលចម្លែកសម្រាប់ក្រុម Barcelona ដែល Messiនិយាយថា គាត់ចង់ចាកចេញពីក្លិបហើយចាប់តាំងពីពេលនោះមកគេបានឃើញក្រុមមួយដែលផ្លាស់ប្តូរទាំងចំណាប់អារម្មណ៍ និងការចាប់អារម្មណ៍ខ្លាំង ៕
ដោយ៖ ភារៈ