ព័ត៌មានទាន់ហេតុការណ៍៖

Demetrius Andrade ផ្តួល Liam Williams រក្សាខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក

ចែករំលែក៖

កីឡាករ Demetrius Andrade បានការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោករបស់ WBO របស់គាត់បានសម្រេចដោយការសម្រេចចិត្តជាឯកច្ឆន្ទ បើទោះបីជាមានការប្រជែងគ្នាយ៉ាងខ្លាំងពីកីឡាករ Liam Williams នៅសហរដ្ឋអាមេរិកក៏ដោយ។

វាជាការចាប់ផ្តើមសុបិន្តអាក្រក់មួយសម្រាប់កីឡាករ ករ Liam Williamsជនជាតិវែលដែលបានប្រកួតក្នុងជុំទី២។ រីឯកីឡាករ Demetrius Andradeជនជាតិអាមេរិកដែលមិនស្គាល់ចាញ់បានប្រើបទពិសោធន៍របស់គាត់ហើយបានប្រយុទ្ធដោយវាយត្រូវចំគោលដៅទៅលើផ្ទៃមុខ Williams បានច្រើន។ជាលទ្ធផលចៅក្រមបានកាត់សេចក្តីដោយពិន្ទុ ១១៨-១០៩, ១១៨-១០៩ និង ១១៦-១១១ ។

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោកដ៏សំខាន់នេះកីឡាករ Andrade មានវ័យ៣៣ឆ្នាំមិនមានអារម្មណ៍ធុញថប់នឹងភាពអត់ធ្មត់របស់គូប្រកួតរបស់គាត់ឡើយ ចំណែកកីឡាករ Williams វ័យ២៨ឆ្នាំធ្លាប់ចាញ់កីឡាករ Liam Smith ២ដងក្នុងឆ្នាំ២០១៧ មុនពេលឈ្នះ៧ដងជាប់ៗគ្នាដើម្បីដណ្តើមបានតំណែងជើងឯក។

កីឡាករ Andrade ដែលឥឡូវនេះមានកំណត់ត្រាឈ្នះល្អឥតខ្ចោះដោយប្រកួតចំនួន៣០ដងដោយគ្មានការបរាជ័យឡើយ ហើយមើលទៅដូចជាវាជាកំណត់ត្រាដ៏ខ្លីមួយ។ គាត់បានបង្ហាញពីល្បឿនថាមពលនិងរហ័សរហួននៅលើសង្វៀនធ្វើបានយ៉ាងល្អ

ចំពោះកេរ្តិ៍ឈ្មោះរបស់កីឡាករ Williams គាត់នៅតែបន្តឃ្លាតឆ្ងាយហើយម្ចាស់ជើងឯកមើលទៅដូចជានៅយូរបន្តទៀតទម្រាំតែគាត់អាចចូលប្រកួតដណ្តើមម្តងទៀត

ប៉ុន្តែកីឡាករ Williams បានក្លាយជាអ្នកប្រដាល់ពិភពលោកទី១៣របស់ប្រទេសវែល ហើយត្រូវបានទុកជាកីឡាករដែលខ្លាំងមួយរូបដែលបានឡើងទៅដណ្តើមខ្សែក្រវាត់ពិភពលោកក្នុងប្រភេទទម្ងន់មធ្យមនៅឆ្នាំនេះ ៕ដោយ៖ ភារៈ


ចែករំលែក៖