ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺកូវីដ-១៩ចំនួន០២នាក់ទៀតហេីយ​ ស្លាប់ដោយសារកូវីដ-១៩​ ម្នាក់ អាយុ ៨២ និង ៤១ឆ្នាំម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​សេចក្ដី​ជូនដំណឹង​របស់ក្រសួងសុខាភិបាលកម្ពុជា​ នៅថ្ងៃអាទិត្យទី១៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ ស្ដីពី​ការ​បាត់បង់​ជីវិត​របស់អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀតហេីយដោយសារជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ទៀតហេីយ​ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩​ ក្នុងនោះម្នាក់ អាយុ ៨២ និងម្នាក់ទៀត ៤១ឆ្នាំ​ ហេីយនេះគឺជាករណីទី៤២ និង៤៣​ ផងដែរ។

គួរបញ្ជាក់ថា​ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​ ករណីឆ្លងសរុបចំនួន ៦៣៨៩នាក់៖

ក្នុងនោះករណីឆ្លងជាសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ សរុបចំនួន ៥៨៤៦នាក់
-ករណីជាសះស្បើយចំនួន ២៤៧៦នាក់
-ករណីកំពុងព្យាបាលចំនួន ៣៨៦៥នាក់
-ករណីអ្នកស្លាប់ចំនួន ៤៣ នាក់៕

សូមអានព័ត៍មានលម្អិតនៅក្នុង​លិខិត​របស់ក្រសួងសុខាភិបាលកម្ពុជា​ មានដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖