ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សូមជម្រាបជូនបងប្អូនជាម្ចាស់ក្រុមហ៊ុន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម ពិនិត្យមើលអំពីសកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាត និងត្រូវអនុវត្តតាមការកំណត់របស់អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ និងតម្រូវការធ្វើដំណើរបំពេញការងាររបស់បុគ្គលិក ដែលមានបញ្ជាក់ជូនក្នុងអត្ថបទភ្ជាប់មកជាមួយនេះ!
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា, “សកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវមានការអនុញ្ញាត និងត្រូវអនុវត្តតាមការកំណត់ របស់អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់”
ប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល , សកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវមានការអនុញ្ញាត និងត្រូវអនុវត្តតាម ការកំណត់របស់អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់
១. ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារដ្ឋានដែលលក់ជាអាហារវេចខ្ចប់ (អាជ្ញាធរមាន សមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ ត្រូវពិនិត្យ និងអនុញ្ញាតតាមការជាក់ស្តែង)
២. ការដឹកជញ្ជូនបុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល (តាមការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច)
៣. សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ដែលបម្រើឱ្យការធ្វើចត្តាឡីស័ក (ចំនួនបុគ្គលិក និង
ពេលម៉ោងធ្វើការរបស់បុគ្គលិកត្រូវកំណត់ដោយអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់)
៤. បុគ្គលិកប្រចាំការ សម្រាប់គ្រប់គ្រង និងថែរក្សាឃ្លាំងស្តុកទំនិញ ឬគ្រឿងឧបភោគ បរិភោគ ត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ និងត្រូវ ស្នាក់នៅនៅហ្នឹងកន្លែងបំពេញការងារ)
-ឯកសារសម្រាប់ធ្វើដំណើរមកបំពេញការងាររបស់បុគ្គលិកឯកជន
១. លិខិតអនុញ្ញាតធ្វើដំណើរដែលចេញដោយគណៈកម្មការប្រតិបត្តិ (គ.ប.ខ) (ម្ចាស់អាជីវកម្មត្រូវរៀបចំស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរទៅគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ)
២. ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) និង ៣. លិខិតបញ្ជាក់ការងារដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ (ត្រូវកំណត់ច្បាស់លាស់ អំពី ឈ្មោះ មុខងារ និងប្រភេទអាជីវកម្ម)៕
ដោយ៖ សុខ ខេមរា