ភ្នំពេញ ៖ ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងទូក ង ខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី បានអញ្ជើញប្រគល់សម្ភារ និងថវិកា ជូនដល់អនុគណៈកម្មការទូក និងកីឡាករទូក ង ខេត្តព្រៃវែង ចំនួន ៥៥ទូក ដែលបានចូលរួមប្រណាំង ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា នៅកន្លែងស្នាក់នៅរបស់កីឡាករទូក ង ខេត្តព្រៃវែង រាជធានីភ្នំពេញ។
ដោយមានការអញ្ជើញចូលរួមពី៖ លោកលោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរសុខាអភិបាល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការហិរញ្ញវត្ថុ នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការអន្តរវិស័យ ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងលោក លោកស្រី អនុប្រធាន សមាជិកនៃគណៈកម្មការទូកពាក់ព័ន្ធផងដែរ៕
ដោយ ៖ សិលា