ព័ត៌មានទាន់ហេតុការណ៍៖

ដឹងទេ ? គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ហត់នឿយណាស់ដើម្បីពួកយើងទាំងអស់គ្នា !

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យបានលើកឡើងថា, ការងារជាក់ស្តែង ទាំងក្តៅទាំងភ្លៀងទាំងយប់ យើងខ្ញុំទាំងអស់មិនបាននៅផ្ទះជួបជុំគ្រួសារលះបង់ក្តីសុខផ្ទាល់ខ្លួនគឺដើម្បីក្តីសុខអ្នកទាំងអស់គ្នា។
សូមបងប្អូននៅផ្ទះរៀងៗខ្លួន កុំជួបជុំគ្នាផឹកស្រាចាក់ធុងបាស់និងលេងល្បែងស៉ីសងដោយក្តីអង្វរករពីយើងខ្ញុំទាំងអស់គ្នា🙏🙏🙏។ សូមបញ្ជាក់ថា,នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានចុះយកសំណាកអ្នកដែលសង្ស័យនៅតាមទីតាំងដែលពាក់ព័ន្ធនៅក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖