ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប់គាស់ទម្លុះទម្លាយ (គាស់សោរទ្វារផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ)

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប់គាស់ទម្លុះទម្លាយ (គាស់សោរទ្វារផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ) ! នេះបើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ក្នុងរបាយការណ៍ស្តីពីករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប់គាស់ទម្លុះទម្លាយ (គាស់សោរទ្វារផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ)បានបញ្ជាក់ថា, ករណីនេះបាន

-កើតហេតុ នៅចំណុចផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០១ម៉០០នាទីរំលងអាធ្រាត្រ ។
១-ជនសង្ស័យឈ្មោះ ហ៊ុន សុផល ហៅ ង៉ោ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ឡេង ស៊ីណាត ហៅ ស្នា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ
*ជនរងគ្រោះឈ្មោះ ប៊ុន លីលឹមឈាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែ ទីលំនៅផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ

-វត្ថុតាងចាប់យក ៖ -ម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់ , ញញួរចំនួន ០១, ដង្កាបចំនួន ០២, សោរចិញ្ចៀនលេខ១៧ ចំនួន ០១ និងទុលឡឺវីសចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ហ៊ុន សុផល) និងម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ ខ្មៅ លេខតួ+លេខម៉ាស៊ីនរលុបមើលមិនច្បាស់ (របស់ជនសង្ស័យឈ្មោះ ឡេង ស៊ីណាត) ។
*បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ឈ្មោះ ហ៊ុន សុផល ភេទ ប្រុស អាយុ ៣១ ឆ្នាំ, ឈ្មោះ ឡេង ស៊ីណាត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖