ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ដំបូន្មានដ៏សំខាន់របស់ពុក🙏

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងខ្លីថា,”ដំបូន្មានដ៏សំខាន់របស់ពុក🙏” រួចលោកក៏បានភ្ជាប់នៅរូបសម្ដេចតេជោនិងដំបូន្មានដែលបានសរសេរជាប់នៅទីនោះ មានន័យដូចខាងក្រោមថា,”បទពិសោធន៍ជោគជ័យនៃជីវិតរបស់ខ្ញុំផ្ទាល់ក្នុងការដោះស្រាយ ការងារគឺការមានមូលដ្ឋានលើការសិក្សាអំពីទស្សនៈប្រវត្តិសាស្ត នៃព្រឹត្តិការណ៍ណាមួយ វិចារវិទ្យា និង ឡូស៊ីក របស់វា

« …ការដាក់ចេញនូវគោលនយោបាយ ជាប្រការសំខាន់ តែត្រូវ មានអ្នកប្រតិបត្តិដ៏ស្មោះត្រង់ និង មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនុវត្ត ទើបគោលនយោបាយបានជោគជ័យ…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិទ្យាស្ថានជាតិអប់រំ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០០៨” ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖