ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិក ៤៦%គាំទ្រ «The Rock»ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក

ចែករំលែក៖

ពលរដ្ឋអាមេរិកបង្ហាញការពេញចិត្តយ៉ាងខ្លាំង ក្នុងការគាំទ្រតារាហូលីវូដ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំពួកគាត់ ។ នៅពេលនេះលោក Dwayne Johnson ដែលមានរហស្សនាមថា«The Rock» មានចំណាប់អារម្មណ៍ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក។
លោក Dwayne Johnson ជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅហូលីវូដ តែងតែ និយាយអំពីគោលបំណងចង់ក្លាយជាអ្នកដឹកនាំអាមេរិក ដែល លោកបានបង្ហោះនៅលើបណ្តាញ Instragram ផ្ទាល់ខ្លួនរបស់លោក។ តាមការស្ទង់មតិរបស់សារព័ត៌មាន Newsweek បានឲ្យដឹងថា មានពលរដ្ឋអាមេរិក ដល់ទៅ៤៦%គាំទ្រលោក ឡើងដឹកនាំអាមេរិក។
តាមការស្ទង់មតិ ពលរដ្ឋអាមេរិក៣៩% បានលើកឡើងថាលោក Dwayne Johnson អាចនឹងក្លាយជាអ្នកនយោបាយដ៏ឆ្នើម ឲ្យតែមានចិត្តចូលប្រឡូកក្នុងឆាកនយោបាយ។ ជាមួយគ្នានេះពលរដ្ឋអាមេរិក៣០%ចង់ឲ្យលោកស្រី Angelina Jolie ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអមេរិក ។ ចំណែកលោក Tom Hanks មានពលរដ្ឋ២២%គាំទ្រឲ្យឈរឈ្មោះប្រធានាធិបតីដឹកនាំអាមេរិក ។ នៅពេលនេះពលរដ្ឋអាមេរិក មួយចំនួនធំចង់ឲ្យអ្នកដែលទទួលបានជោគជ័យក្នុងវិស័យសិល្បៈមកដឹកនាំអាមេរិកវិញម្តង។
ក្រុមអ្នកជំនាញ បានលើកឡើងថាតារាហូលីវូដ Dwayne Johnson បានចូលជាសមាជិក គណបក្សសាធារណរដ្ឋតាំងពីឆ្នាំ២០០០។ ប៉ុន្តែនៅឆ្នាំ២០២០ តារាហូលីវូដ រូបនេះបានគាំទ្រគោលនយោបាយរបស់បេក្ខភាពគណបក្សប្រជាធិបតេយ្យរបស់លោកបៃឌិន ៕ដោយ៖ ធីរីណា

រូបភាព៖ nghenhinvietnam


ចែករំលែក៖