ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យអគារសំណង់រោងចក្រមួយខ្នងត្រូវដួលរលំនិងផ្ទះអ្នកភូមិ៧ខ្នងទៀតរបើកដំបូលសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់អគារសំណង់រោងចក្រមួយខ្នងត្រូវដួលរលំនិងផ្ទះអ្នកភូមិ៧ខ្នងទៀតរបើកដំបូលដោយសារមានភ្លៀងនិងលាយខ្យល់កន្ត្រាក់សំណាងមិនមានមនុស្សរងគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងចន្លោះម៉ោង៣រសៀលថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ ស្ថិតនៅស្រុក៦ក្នុងខេត្តស្វាយរៀង។

តាមអាជ្ញាធរស្រុកចន្ទ្រាបានឲ្យដឹងថានៅវេលាម៉ោង៣និង៤៨នាទីរសៀល ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុក ចន្ទ្រាមានខ្យល់កន្ត្រាក់ បង្កអោយរលំអគារសំណង់រោងចក្រមួយខ្នងធ្វើអំពីដែក ដែលមានទំហំ ១០០ម៉ែត្រគុណនិង៨៧ម៉ែត្រ កំពស់១២ម៉ែត្រ បណ្ដាលឲ្យខូចខាតទាំងស្រុង ប៉ុន្តែមិនបណ្ដាលអោយមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ស្រុករំដួលស្ថិតនៅចំណុចភូមិត្រពាំងកណ្តោលឃុំម៉ឺនជ័យស្រុករំដួលមានករណីខ្យល់កន្រ្តាក់លាយលំនិងភ្លៀងបណ្តាលអោយរបើដំបូលផ្ទះប្រជាពលរដ្ឋចំនួន០២គ្រួសារមានឈ្មោះ ហុីង អ៊ុន ភេទស្រីអាយុ៤២ឆ្នាំផ្ទះមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ សង់អំពីឈើខូចខាតក្បឿងមួយចំនួន។

និងផ្ទះឈ្មោះ យស់ សុីថា ភេទប្រុសអាយុ៤៥ឆ្នាំមានទំហំ៦ម៉ែត្រគុណ៧ម៉ែត្រសង់អំពីឈើរបើកដំប្រក់សង្ក័សីដោយសំភារៈខូចខាតរួមមានអង្ករ៦០គីឡូក្រាម។

ស្រុកស្វាយទាប នៅចំណុចភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប មានករណីខ្យល់កន្ត្រាក់លាយភ្លៀង បណ្តាយអោយប៉ើងដំបូលផ្ទះរបស់ឈ្មោះ ឯក  វុទ្ធី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករខណៈផ្ទះមានទំហំ៤ម៉ែត្រគុណនិង៦ម៉ែត្រ ធ្វើអំពីកូនឈើជញ្ជំងស្លឹកត្នោតដំបូលសង្ក័សី បណ្តាលប៉ើងដំបូលសង្ក័សីចំនួន៧សន្លឹក នឹងខូចខាតអង្ករស្រូវមួយចំនួន។

ស្រុកស្វាយជ្រំមានម្ចាស់ផ្ទះឈ្មោះ អ៊ុង វុទ្ធី ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរកសិកររស់នៅភូមិដូនទងឃុំធ្លកស្រុកស្វាយជ្រំបណ្តាលឲ្យដើមឈើរលំមកលើផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឲ្យខូចខាតទាំងស្រុងផ្ទះដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សីទំហំ៤ម៉ែត្រគុណនិង៦ម៉ែត្រនិងម្ចាស់ផ្ទះទី២មានឈ្មោះសំ អៀម ភេទស្រី រស់នៅភូមិស្វាយអង្គឃុំស្វាយអង្គ ស្រុកស្វាយជ្រំ បណ្តាលអោយរបើកដំបូលផ្ទះទំហំ៦ម៉ែត្រគុណនិង៤ម៉ែត្រ។

ស្រុកកំពង់រោទិ៍ មានម្ចាស់ឈ្មោះ នូន ថុន ភេទប្រុសអាយុ៨១ឆ្នាំមានទីលំនៅភូមិសំយ៉ោង ឃ៉ំសំយ៉ោងស្រុកកំពង់រោទិ៍ដែលមានម្ចាស់ឈ្មោះនូន ថុន ភេទប្រុស អាយុ៨១ឆ្នាំ បណ្ដាលអោយខូចខាតរបើកសង្ក័សីមួយចំនួនមិនបណ្តាលអោយប៉ះពាល់អាយុជីវិតនិងទ្រព្យសម្បត្តិផ្សេងទៀតទេ។

និងស្រុករមាសហែកមានភ្លៀងនិងខ្យល់កន្ត្រាក់បណ្ដាលអោយរបើកដំបូលផ្ទះរបស់ឈ្មោះសាយ ឃារ៉ា ភេទប្រុសអាយុ៣៥ ឆ្នាំ មានប្រពន្ធឈ្មោះឃឹម ស្រីចិន អាយុ ២៤ ឆ្នាំរស់នៅភូមិព្រៃស្រះឃុំសម្បត្តិមានជ័យដោយ ផ្ទះមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រសង់អំពីឈើប្រក់សង្ក័សី ខូចខាតរបើកដំបូលផ្ទះទាំងស្រុង ក្រៅពីនេះពុំមានប៉ះពាល់ឬបង្កអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖