ព័ត៌មានទាន់ហេតុការណ៍៖

សូមជូនដំណឹងដល់ម្ចាស់ម៉ូតូម៉ាកហុងដាគុបចង្កៀងមូល​មកទទួលយកម៉ូតូរបស់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលស្រឡប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រឡប់បានប្រកាសរកម្ចាស់ម៉ូតូម៉ាកហុងដា​ គុបចង្កៀងមូល​ គ្មានស្លាកលេខ​  (ដូចមានរូបភាពខាងក្រោមនេះ)​ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញទុកចោលនៅ​ក្នុងភូមិនិគមន៍លើ (ម្តុំទួលតាម៉ុក) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហេីយ​សមត្ថកិច្ច​បានយកទៅរក្សាទុក​ រង់ចាំម្ចាស់មកទទួលយកទៅប្រើប្រាស់វិញ ។

  សូមបញ្ជាក់ថា​ ម៉ូតូខាងលើនេះត្រូវបានគេទុកចោលកាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១មកម្ល៉េះ។​ ដូច្នេះ​សូមប្រកាសរកម្ចាស់មកទទួលយកពីលោកនាយប៉ុស្តិ៍រដ្ឋបាលស្រឡប់ តាមរយៈលេខទូរស័ព្ទ 088 373 4523។ 

  លោកនាយប៉ុស្តិ៍បានអំពាវនាវ​ សូមបងប្អូនជួយចែករំលែកព័ត៌មាននេះដើម្បីឱ្យជ្រាបដល់ម្ចាស់ម៉ូតូ ក៏ដូចជាសាច់ញាតិគាត់ផង ។ 

  បច្ចុប្បន្នមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រឡប់ បានយកម៉ូតូខាងលើមករក្សាទុក រង់ចាំម្ចាស់មកទទួលយកទៅប្រើប្រាស់វិញ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖