ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបន្ដរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩លើបុគ្គលិកចំនួន៣នាក់បន្ថែមទៀត ដែលបម្រើការងារ និងស្នាក់នៅកាស៉ីណូបាវិត-ម៉ុកបាយ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។
សេចក្ដីជូនដំណឹងដែលយើងទទួលបានគឺរដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញនូវអត្តសញ្ញាណអ្នកជំងឺកូវីដចំនួន៣នាក់នោះផងដែរ ដែលរួមមាន៖
* ទី១-បុរសឈ្មោះ ហ៊ុន ម៉ារ៉ា អាយុ៤១ឆ្នាំ នៅភូមិអំពិល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
* ទី២-បុរសឈ្មោះ សុខ វណ្ណី អាយុ២៨ឆ្នាំ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
* ទី៣-ស្ដ្រីឈ្មោះ សុត ផាន្នី អាយុ២៦ឆ្នាំ នៅភូមិតាពួង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
រដ្ឋបាលខេត្ដស្វាយរៀងក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនមានអាការខុសប្រក្រតី ដូចជាក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាក នៅអតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត៕
ដោយ៖ យឹម សុថាន