ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន០២ឃុំ​ក្នុងស្រុក​ចំការ​លើ ត្រូវខ្យល់កន្រ្តាក់​បណ្ដាលឲ្យ រងប៉ះពាល់ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ ភ្លៀង​លាយឡំ​ខ្យល់កន្ត្រាក់កាលពីថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ២០២១​ វេលា​ម៉ោង៥៖០០ នាទីល្ងាច ម្សិលមិញ​ នៅក្នុងភូមិសាស្ត្រស្រុកចំការ​លើ ខ្យល់កន្ត្រាក់ បណ្ដាលអោយប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០២ឃុំ​ ខណ:សេចក្តីជូនដំណឹងក្រសួងធនធានទឹកនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ​បានបញ្ជាក់​ប្រាប់មូលហេតុ​ថា​ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយជ្រលងនៃសម្ពាធទាបឥណ្ឌា បាននឹងកំពុងបង្កើនឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយខ្យល់ប្រែប្រួល បក់មកពីភាគខាងត្បូង និងអាគ្នេយ៍។

ផ្ទះប្រជាពលរដ្ឋចំនួន០២ឃុំដែលបណ្ដាលអោយប៉ះពាល់ខូចខាតដោយ​សារខ្យល់កន្ត្រាក់មានដូចខាងក្រោមនេះ​ ៖​ 

I-ឃុំជយោ:* ចំនួន ០២គ្រួសារមានដូចខាងក្រោម:

      ១-ឈ្មោះ មួន វិត អាយុ៥៨ឆ្នាំ ប្រពន្ទឈ្មោះ អែម នឿន អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងឬស្សី ផ្ទះទំហំ៤ម៉ែត្រ×៥ម៉ែត្រ លោតសសរផ្ទះធ្លាក់ពីលេីថាស់អស់ទាំងស្រុងនឹងបាក់សសរចំនួន០២ដេីម។

      ២-ឈ្មោះ ដុន ចំរេីន អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ  សុឹម ភី អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងឬស្សី ផ្ទះទំហំ៥ម×៧ម របេីកដំបូលសង្ក័សី២០សន្លឹក។ 

      *II-ឃុំស្វាយទាប:* មានចំនួន ១៧គ្រួសារ ដូចខាងក្រោម:

       ១-ឈ្មោះ ជួន​ សុខ​ នៅភូមិស្វាយទាប​ របេីកក្បឿងប្រហែល៣០សន្លឹក

       ២-ឈ្មោះ ឈ័រ​ មុំ​ នៅភូមិស្វាយទាប​ របេីកក្បឿងប្រហែល១៥សន្លឹក

       ៣-ឈ្មោះ ឆៃ​ នី​ នៅភូមិស្វាយទាប​ របេីកក្បឿងប្រហែល៣០សន្លឹក

       ៤-ឈ្មោះ អ៊ន​ ចន្ធី​ នៅភូមិស្វាយទាប​ របេីកស័ង្កសីប្រហែល១០សន្លឹក​ និងបាក់ស្រយាបផ្ទះ

       ៥-ឈ្មោះ អុិត​ ហេង​ នៅភូមិស្វាយទាប​ បេីកក្បឿងប្រហែល២៥សន្លឹក​ និងបាក់បង្គោលដំបូលអស់មួយដេីម

       ៦-ឈ្មោះ ហួរ​ ហយ​ នៅភូមិស្វាយទាប​ របេីកស័ង្កសីប្រហែល១៣សន្លឹក

      ៧-ឈ្មោះ ឌឹម​ ច្រឹប​ នៅភូមិស្វាយទាប​ របេីកក្បឿងប្រហែល៤០សន្លឹក

      ៨-ឈ្មោះ សែម​ នាង​ នៅភូមិស្វាយទាប​ របេីកស័ង្កសីប្រហែល១៥សន្លឹក

      ៩-ឈ្មោះ ថាយ​ ប៊ុនថេន​ នៅភូមិស្វាយទាប​របេីកស័ង្កសីប្រហែល៣សន្លឹក

   ១០-ឈ្មោះ ឡាយ​ ហុី​ នៅភូមិស្វាយទាប​ របេីកស័ង្កសីប្រហែល៣សន្លឹក

   ១១-ឈ្មោះ សៅ​ សុខា​ នៅភូមិស្វាយទាប​ របេីកក្បឿងប្រហែល១៥សន្លឹក

   ១២-ឈ្មោះ អាន​ ហេង​ នៅភូមិស្វាយទាប​ របេីកស័ង្កសីប្រហែល៦សន្លឹក​និងក្បឿងធ្លាក់ចំបែកកញ្ចក់ឡានមួយ

   ១៣-ដំបូលឃ្លាំងទួលឡូវ​ នៅភូមិថ្នល់បែកកេីត​

   ១៤-ឈ្មោះ សេង​ គឹមឈឿន​ នៅភូមិថ្នល់បែកកេីត​ របេីកដំបូលស័ង្កសីទំហំ៥មX៥ម

   ១៥-ឈ្មោះ ប៉ែន​ សារិន​ នៅភូមិថ្នល់បែកកេីត​ របេីកដំបូលស័ង្កសីទំហំ៥មX៧ម

   ១៦-ឈ្មោះ ឈុន​ តាំងគា​ នៅភូមិថ្នល់បែកកេីត​ របេីកដំបូលស័ង្កសីទំហំ៥មX៨ម

  ១៧-ឈ្មោះ តាក់​ ប៊ុនថាន​ របេីកស្រយាបដែកដំបូលនិងបាក់ស្រយាប ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ​ ។ 

នៅក្នុងសេចក្តីជូនដំណឹងក្រសួងធនធានទឹកខាងលេីក៏បានក្រេីនរំលឹកដល់សាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់៕

ដោយ៖ វណ្ណៈ


ចែករំលែក៖