ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម៖ ដេីម្បីធានាដល់ដំណើរការនាំចេញ​ បានចាត់តាំងឲ្យមន្ត្រីប្រចាំការ ផ្តល់វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ (CO)

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានប្រកាសថា​ដើម្បីធានានិរន្តរភាព នៃការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងបានចាត់តាំងមន្ត្រីតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល ឲ្យប្រចាំការក្នុងការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញ ទៅបរទេសជាប្រក្រតី។

ជាក់ស្ដែង​នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា ផលិតករ ឬអ្នកនាំចេញ បន្តដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើត ទំនិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម «co.moc.gov.kh»៕​

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោមនេះ៖

ដោយ​៖សហការី


ចែករំលែក៖