ខេត្តស្វាយរៀង៖ រន្ទះបានបាញ់សត្វក្របីមួយក្បាលងាប់ និងផ្ទះអ្នកភូមិ៣ខ្នងបានប៉ើងដំបូលនិងរលំដោយសារមានភ្លៀងលាយជាមួយខ្យល់កន្ត្រាក់និងរន្ទះ ប៉ុន្តែសំណាងល្អដែលមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៨នាទីល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ស្ថិតនៅឃុំទួលស្តី ឃុំច្រេស និងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
យោងតាមអាជ្ញាធរស្រុកបានឱ្យដឹងថាកាលពីវេលាម៉ោង៤:៤៨នាទីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២១មានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បង្កឱ្យប៉ើងដំបូលផ្ទះ និងរលំផ្ទះ ប្រជាពលរដ្ឋចំនួន៣គ្រួសារ មាន៖
១-ឈ្មោះ វង សាត ភេទប្រុស អាយុ ៣១ឆ្នាំ ផ្ទះសាងសង់អំពីឈើប្រក់សង័្កសីទំហំ ៥ម៉ែត្រគុណនិឹង៦ម៉ែត្រ(ខូចខាតដំបូល)។
២-ឈ្មោះ ឌីន ចាន់ធឿន ភេទស្រី អាយុ ៣៧ឆ្នាំ ផ្ទះសាងសង់អំពីថ្ម ប្រក់ក្បឿងទំហំ៧ម៉ែត្រគុណនិេង១២ម៉ែត្រ (ខូចខាតប៉ើងក្បឿងមួយចំនួន)ដោយទាំងពីតគ្រួសារនេះមានទីលំនៅក្នុងភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា និងទី៣-ឈ្មោះ គឹម ដា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ ផ្ទះសាងសង់អំពីឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី មានទំហំ៥ម៉ែត្រគុណនិឹង៥ម៉ែត្របណ្ដាលឲ្យខូចខាតទាំងស្រុង មានទីលំនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ។
ប្រភពបន្តថា លុះមកដល់វេលាម៉ោង៥:៣០នាទីល្ងាចថ្ងៃដដែលមានករណីគ្រោះធម្មជាតិ(រន្ទះបាញ់ក្របីងាប់១ក្បាល)ដែលម្ចាស់ក្របីឈ្មោះ ថន សាម៉េត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា តែមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ៕
ដោយ៖យឹម សុថាន