ភ្នំពេញ៖ ក្រុមហ៊ុន យូនីលីវឺ (Unilever Cambodia) ដែលមានទីតាំងស្ថិតនៅផ្លុវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា មានអ្នកជំងឺកូវីដ១៩ (វិជ្ជមាន នៅថ្ងៃទី១៥ ខែមេសា) គឺជាសន្តិសុខយាមនៅទីតាំងខាងលើ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅកាន់ក្រុមហ៊ុន យូនីលីវឺ (Unilever Cambodia) ដែលមានទីតាំងស្ថិតនៅផ្លុវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (វិជ្ជមាន នៅថ្ងៃទី១៥ ខែមេសា) គឺជាសន្តិសុខយាមនៅទីតាំងខាងលើ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!
ដោយ ៖ សិលា