ព័ត៌មានទាន់ហេតុការណ៍៖

សូមម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារនៃសេចក្តីសម្រេចលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ចែករំលែក៖

ភ្នំពេញ៖ សូមម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារនៃសេចក្តីសម្រេចលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ (ប្រការ៣ ថ្មី) ដើម្បីបានយល់ច្បាស់អំពីប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរក្នុងអំឡុងពេលបិទខ្ទប់ និងលក្ខខណ្ឌនៃការកាត់បន្ថយចំនួនបុគ្គលិក។ ការអានដោយយកចិត្តទុកដាក់នៃសេចក្តីសម្រេចនេះ នឹងដោះស្រាយនូវកង្វល់មួយចំនួនធំដែលបានចោទឡើង នាពេលកន្លងមក។

សូមអានសេចក្តីសម្រេចលេខ ៥០ យ៉ាងយកចិត្តទុកដាក់ និងចូលរួមអនុវត្តអោយបានម៉ឹងម៉ាត់ ចៀសវាងការធ្វើដំណើរឬការបើកដំណើរការអាជីវកម្មដែលមិនត្រូវបានអនុញ្ញាត ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់តឹងរឹង។

សូមយោគយល់ និងអធ្យាស្រ័យចំពោះពេលវេលាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងការពារសុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ។
រៀបចំដោយកសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងលម្អិតថា,
(សកម្មភាព មុខរបរ ឬអាជីវកម្ម)

(ប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋភិបាល ដែលត្រូវកាត់បន្ថយចំនួនបុគ្គលិកឱ្យមកនៅត្រឹម ២% )
-សកម្មភាព មុខរបរ ឬអាជីវកម្ម ដែលត្រូវកាត់បន្ថយចំនួនបុគ្គលិកឱ្យមកនៅត្រឹម ២%
១. សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ
២. សេវាផ្គត់ផ្គង់អគ្គិសនី, សេវាទឹកស្អាត និងសេវាកំពង់ផែ (លើកលែងចំពោះមន្ត្រី ឬបុគ្គលិក ទទួលបន្ទុកខាងផ្នែកប្រតិបត្តិការ និងសង្វាក់ផលិតកម្ម ដែលអាចបំពេញការងារ ជាប្រក្រតីបាន)
៣. រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ
៤. សេវាប្រៃសណីយ៍-ទូរគមនាគមន៍
៥. សេវាធនាគារ និងហិរញ្ញវត្ថុ
៦. សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ (ត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែង បំពេញការងារ និងត្រូវស្នាក់នៅ នៅហ្នឹងកន្លែងបំពេញការងារ )
-ឯកសារសម្រាប់ធ្វើដំណើរមកបំពេញការងាររបស់បុគ្គលិកឯកជន
១. លិខិតអនុញ្ញាតធ្វើដំណើរដែលចេញដោយគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ(ម្ចាស់អាជីវកម្ម ត្រូវរៀបចំស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរទៅគណៈកម្មការប្រតិបត្តិនៃ គ.ប.ខ)
២. ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) និង ៣. លិខិតបញ្ជាក់ការងារដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ត្រូវកំណត់ច្បាស់លាស់អំពី ឈ្មោះ មុខងារ និងប្រភេទអាជីវកម្ម)។
-ឯកសារធ្វើដំណើរមកបំពេញការងាររបស់មន្ត្រីស្ថាប័នសាធារណៈ
១. ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន) និង
២. លិខិតបញ្ហាបេសកកម្ម ចេញដោយក្រសួងស្ថាប័នសាមី៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖