ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកព្រៃកប្បាស បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ម៉ាត់ វៃ

ចែករំលែក៖

ភ្នំពេញ៖ ទាំងយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលស្រុកព្រៃកប្បាស បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ម៉ាត់ វៃ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជំរៅ ឃុំតាំងយ៉ាប និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ធ្លាប់ប្រាស្រ័យទាក់ទង ជាមួយ ឬមានអាការៈសង្ស័យណាមួយ សូមទាក់មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ។

រដ្ឋបាលស្រុកព្រៃកប្បាស សូមគោរពជម្រាបជូនដំណឹងដល់សាធារណៈជនគ្រប់ៗរូប និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ជាពិសេសប្រជាពលរដ្ឋឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស អោយបាន ជ្រាបថា , នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវិដ-១៩ មួយករណី លើបុគ្គលឈ្មោះ ម៉ាត់ វៃ (ឈ្មោះក្នុងសំបុត្រកំណើត ម៉ាក វៃ) ភេទប្រុស អាយុ៣៤ឆ្នាំនៅលីវ ដែលមាន អាស័យដ្ឋានរស់នៅភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស។
យោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរ ភូមិ ឃុំ បុគ្គលរូបនេះបានវិលត្រឡប់ពីភ្នំពេញក្នុងអំឡុងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ក្រោយត្រឡប់មកដល់មូលដ្ឋាន ភូមិជំរៅ ឃុំតាំងយ៉ាប បុគ្គលរូបនេះបានទៅលេងបាល់ទះ នៅភូមិស្រីប្រសើ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ គាត់បាន ហៅមិត្តភក្តិពីរនាក់មកហូបអាហារជុំគ្នា ឈ្មោះ ណាត និងឈ្មោះ រ័ត្ន មានទីលំនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ។ ក្រោយមកគាត់មានអាការៈមិនស្រួលខ្លួនក៏ទៅអោយពេទ្យឈ្មោះ គួយ វាន់ ផ្សារសៃវាំផ្សំថ្នាំលេប ។ នៅថ្ងៃទី១៦ ខែមេសា ឆ្នា២០២១ បានទៅរកគ្រូពេទ្យពិនិត្យព្យាបាល នៅផ្ទះគ្រូពេទ្យឈ្មោះ នៅក្បាលថ្នល់ភ្នំចចក ឃុំតាំងយ៉ាប ដោយសំណូមពរអោយគ្រូពេទ្យដាក់សេរ៉ូមអោយ ។ តែដោយកំដៅគាត់ឡើងដល់៣៩អង្សារគ្រូពេទ្យ បដិសេដមិនទទួលការព្យាបាល និងជំរុញអោយមកពេទ្យស្រុក ។ បុគ្គលរូបនេះបានហៅកង់បីគេជិះមកពេទ្យស្រុក តែត្រូវម្ចាស់កង់បីបដិសេដ ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ . មានអាការៈក្តៅខ្លួនខ្លាំង មេភូមិបានទទួលដំណឹង ក៏រាយការណ៍មកឃុំ ។ លោកមេឃុំបានបញ្ជូនមកពេទ្យស្រុកអោយពិនិត្យ និងយកសំណាក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ រដ្ឋបាលស្រុក សូមធ្វើការអំពាវនាវដល់សាធារណៈជន គ្រប់ៗរូបអោយបានជ្រាបជាពិសេសចំពោះអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានខាងលើ សូម ប្រញាប់រួសរាន់ផ្តល់ព័ត៌មានដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរភូមិ ឃុំ ដើម្បីពិនិត្យយកសំណាកស្វែងរកជំងឺកូវីដ-១៩។ អាជ្ញាធរស្រុកសង្ឃឹមយ៉ាងមុតមាំនៅលើស្មារតីទទួលខុសត្រូវរបស់បងប្អូនប្រជាពលរដ្ឋ និងសូមចូលរួមអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងកាត់បន្ថយនូវការចម្លងនូវ ជំងឺកូវីដ-១៩ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖