ព័ត៌មានទាន់ហេតុការណ៍៖

នៅបន្ទប់ថែទាំ វេជ្ជសាស្ត្រ អុឹមម៉ៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានអ្នកជំងឺកូវីដ១៩ បានទៅព្យួរសេរ៉ូម នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅបន្ទប់ថែទាំ វេជ្ជសាស្ត្រ អុឹមម៉ៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានអ្នកជំងឺកូវីដ១៩ បានទៅព្យួរសេរ៉ូម នៅទីតាំងខាងលើនេះ។ បើតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវា ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅបន្ទប់ថែទាំ វេជ្ជសាស្ត្រ អុឹមម៉ៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅព្យួរសេរ៉ូម នៅទីតាំងខាងលើនេះ។
សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖