ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម ថ្ងៃនេះ មានរថយន្ត ចំនួន ៦ គ្រឿង ដឹកទំនិញ មានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី លក់ជូនប្រជាពលរដ្ឋ ចំនួន៦គោលដៅ !

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន បងប្អូនដែលរស់នៅ តំបន់ក្រហម បានជ្រាបថា ថ្ងៃនេះ មានរថយន្ត ចំនួន ៦ គ្រឿង ដឹកទំនិញ មានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ 

ខាងក្រសួងពាណិជ្ជកម្មបញ្ជាក់ថា, ប្រជាជន អាចទាក់ទង តាមអាជ្ញាធរ ពិសេសក្រុមល្បាត ប្រជាកាពារ ដែលនៅជិតៗផ្ទះ ដើម្បីសុំអោយជួយ សំរបសំរួលការទិញ និងជញ្ជូន ដាក់អោយដល់ផ្ទះ។ ទីតាំងលក់ ក្នុងតំបន់ក្រហម ទាំង ៦ កន្លែង រួមមាន ៖

១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី

២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម

៣. ផ្សារត្រពាំងថ្លឹង

៤. ផ្សារឯករាជ្យ

៥. ទល់មុខក្រុមហ៊ុនហុងដា

៦. នៅផ្ទះឡ លើផ្លូវវេងស្រេង ៕

ដោយ ៖ សិលា


ចែករំលែក៖