ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះមកយកសំណាកនៅ ផ្សារដេប៉ូខណ្ឌទួលគោកជាច្រើននាក់ !

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ ផ្សារដេប៉ូនៅខណ្ឌទួលគោក។ 

កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់បងប្រុស ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងបងស្រី ពេជ ចន្ទមុន្នី  អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។

សូមជម្រាបជូនថា, នៅថ្ងៃទី២១ ខែមេសា​​ ឆ្នាំ២០២១​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៣០៣នាក់​ (សហគមន៍ទាំង ៣០៣នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ២៣៩នាក់​ក្នុង​នោះ​រួម​មាន​៖

គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១

– អ្នកឆ្លងសរុប= ៧៧៤៧ នាក់

– អ្នកជាសះស្បើយ= ២៧៩៤ នាក់

– អ្នកកំពុងព្យាបាល= ៤៨៩៣ នាក់

– អ្នកស្លាប់= ៥៤ នាក់។

សូមបញ្ជាក់ផងដែរថា, ផ្សារដេប៉ូ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌ ចេញសេចក្តីប្រកាសជូនព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ផ្អាកមិនឲ្យដំណើរការជាបណ្ដោះអាសន្ន បន្ទាប់ពីមានករណី មានអ្នកកើតវីរុសកូវីដ-១៩ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖