ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រហូតដល់ម៉ោង​ ២៖០០​នាទីរសៀលថ្ងៃទី ២១ ខែមេសា កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣០៣នាក់​ (ឆ្លងសហគមន៍​ទាំងអស់​) និងមានជាសះស្បេីយ​ ២៣៩នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ២៖០០​នាទីរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣០៣នាក់​ (ឆ្លងសហគមន៌៍ទាំងអស់​) និងមានជាសះស្បេីយ​ ២៣៩នាក់ ។ 

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៧៧៤៧នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៤៨៩៣នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២៧៩៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៥នាក់​ សរុប​ស្លាប់ ៥៤នាក់ ។ 

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 842538 ស្មេីនឹង​ 50151  ក្នុង១លាន នាក់។

ចំពោះពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖