ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាម បន្ដផ្អាករមណីយដ្ឋាន និងផ្អាកសកម្មភាពលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃទៀត

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដកំពង់ចាម​ បានចេញសេចក្ដីជូនដំណឹង បន្ដការអនុវត្តវិធានការរដ្ឋបាល និងការផ្អាកទីតាំង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កែច្នៃ ព្រមទាំងដេប៉ូចែកចាយស្រាបៀគ្រប់ប្រភេទ ការលក់ដូរ និងការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្ដាហ៍បន្តទៀត គឺចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ បានបញ្ជាក់ថា​ ចំពោះ​ការបន្ដផ្អាកបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍នេះ គឺដើម្បីធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លើ​សពីនេះ​ រដ្ឋបាលខេត្ដកំពង់ចាម​ ក៏បានគូសបញ្ជាក់ថា​ ក្នុងករណីរកឃើញថា ម្ចាស់អាជីវកម្មណាមួយ ដែលមិនព្រមអនុវត្ត ឬអនុវត្តផ្ទុយពីខ្លឹមសារនៃសេចក្ដីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងនោះឡើយ៕ ដោយ​៖សហការី​


ចែករំលែក៖