ខេត្តកំពង់ចាម៖ អនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ខែមេសា ឆ្នាំ២០២១នេះលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត, មន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដើម្បីប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចការជួសជុលបានប្រមាណជាង៥០ ភាគរយហើយ។
នៅក្នុងឱកាសនោះអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមជាងត្រូវសម្រុកធ្វើការជួសជូលសំណង់ខាងលើឱ្យបានរួចរាល់១០០ ភាគរយ នៅត្រឹមថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ ខាងមុខ៕
ដោយ៖ សូរិយា