ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កុងស៊ី កាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩ បានទៅយកសាច់ជ្រូកនៅទីតាំងខាងលើ ហើយទីតាំងខាងលើនេះ ក៏មានបុគ្គលិកធ្វើការ នៅទីនោះវិជ្ជមានកូវីដ-១៩ ផងដែរ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅយកសាច់ជ្រូក ពី
កុងស៊ី កាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី១០ និងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ បានទៅយកសាច់ជ្រូកនៅទីតាំងខាងលើ ហើយទីតាំងខាងលើនេះ ក៏មានបុគ្គលិកធ្វើការ នៅទីនោះវិជ្ជមានកូវីដ-១៩ ផងដែរ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!
ដោយ ៖ សិលា