ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណចំពោះអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិនិងក្រុមហ៊ុន ស៊ីឡាយថ៍

ចែករំលែក៖

       ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១  នាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួលអង្ករចំនួន ៥តោនពីអង្គការសប្បុរសធម៌កម្ពុជាអន្តរជាតិ និង ភេសជ្ជៈ Beauti Drink ចំនួន១៥០កេសពីក្រុមហ៊ុន ស៊ី ឡាយថ៍ ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

  ក្នុងឱកាសនោះ ក្រុមការងារតំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភអង្ករ និងភេសជ្ជៈដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

                 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖