ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២២ខែមេសា២០២១ បានចេញសេចក្តីសម្រេច ស្តីពីការកំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម។
ដោយក្នុងសេចក្តីសម្រេចនេះ បានហាមប្រជាពលរដ្ឋមិនឲ្យចាកចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្ន រួមទាំងការមិនអុនញ្ញាតមានការធ្វើសកម្មភាពហាត់ប្រាណនៅខាងក្រៅលំនៅឋាន លើកលែងតែការធ្វើដំណើរមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុង (តំបន់ក្រហម) តាមការកំណត់និងអនុញ្ញាតរបស់សមត្ថកិច្ច ៕
ខាងក្រោមនេះជាសេចក្តីសម្រេច៖
ដោយ៖ឆ្លាម សមុទ្រ