ខេត្តតាកែវ៖ រាជរដ្ឋាភិបាល យល់ព្រមផ្តល់ដី ១កន្លែង ទំហំ២ហិកតា ៣០៣៣ ម៉ែត្រការ៉េ ក្នុងភូមិតាស្រែង ឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានចេញនៅថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ចំនួន៤នាក់បន្ថែមទៀត ក្រោយរកឃើញនៅស្រុកបាទី ហើយពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកបាទីរួចហើយ។ ខណៈ អ្នកផ្ទុកជំងឺកូវីដ៤នាក់ គឺត្រូវរកឃើញនៅក្នុងឃុំ៤របស់ស្រុកបាទី រួមមាន៖ ឃុំក្រាំងធ្នង់ ដែលអាជ្ញាធរបានបិទខ្ទប់ភូមិមួយកាលពីម្សិលមិញ ឃុំកណ្ដឹង ឃុំពត់ស និងឃុំត្រពាំងសាប។
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី មានដូចខាងក្រោមនេះ៖