ព័ត៌មានទាន់ហេតុការណ៍៖

ការដឹកនាំដ៏ខ្លាំងក្លារបស់សម្តេច ហ៊ុន សែន កម្ពុជានឹងជម្នះបាននូវការប្រឈមនាពេលបច្ចុប្បន្ន ហើយឈានដល់ជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ យ៉ាងឆាប់រហ័ស !

ចែករំលែក៖

ភ្នំពេញ ៖ គេហទំព័រក្នុងស្រុកមួយបានសំណេរ ផ្តើមពីទស្សន:ទុកចិត្តយ៉ាងគ្រប់ជ្រុងជ្រោយ ពីព្រះទ័យ ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំដ៏ខ្លាំងក្លារបស់សម្តេច ហ៊ុន សែន គិតគូរពីប្រទេសជាតិ និងប្រជានុរាស្ត្រ ។ សំណេរបានលើកឡើងថា, «យើងជឿជាក់ថា ក្រោមព្រះរាជកិច្ចគាំពាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងការដឹកនាំដ៏ខ្លាំងក្លារបស់សម្តេច ហ៊ុន សែន កម្ពុជានឹងជម្នះបាននូវការប្រឈមនាពេលបច្ចុប្បន្ន ហើយឈានដល់ជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ យ៉ាងឆាប់រហ័ស»។

សូមជម្រាបជូនថា, នាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងបែបនេះដោយឆ្លើយតបទៅនឹងសារព័ត៌មាន China Daily ទាក់ទងនឹងស្ថានភាពរាលដាលកូវីដ-១៩នៅកម្ពុជា ដែលមានអ្នកឆ្លងប្រចាំថ្ងៃរហូតដល់ទៅ៣ខ្ទង់ និងឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងការហាមឃាត់ការធ្វើដំណើរ។ លោក Zhao Lijian បានអះអាងថា ចិន តាមដានស្ថានការនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់ និងត្រៀមខ្លួនជានិច្ចក្នុងការជួយដល់មិត្តដែកថែបរបស់ខ្លួន។

គេហទំព័រដដែលបានបន្តថា, លោកបានបញ្ជាក់ថា ចិន និងកម្ពុជា ឈរនៅក្បែរគ្នាគ្រប់កាលៈទេសៈ ពោលគឺចាប់តាំងពីសម្តេច ហ៊ុន សែន បានទៅទស្សនកិច្ចនៅចិន ដើម្បីបង្ហាញការគាំទ្រ នាពេលដែលចិនស្ថិតក្នុងការពេលវេលាដ៏លំបាកក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។ លោកបានបន្ថែមថា៖ «ទំនាក់ទំនងទ្វេរភាគី និងមិត្តភាពដ៏រឹងមាំរវាងពលរដ្ឋទាំងពីរ ជាកម្លាំងដ៏ខ្លាំងក្នុងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម»។

ជាមិត្តភាពដែកថែប លោក Zhao Lijian បានអះអាងថា ចិននឹងធ្វើគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ក្នុងការកិច្ចសហប្រតិបត្តិការប្រឆាំងជំងឺរាតត្បាតមួយនេះជាមួយកម្ពុជា។ លោកបានគូសបញ្ជាក់ពីការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសផ្សេងៗនាពេលកន្លងមកសម្រាប់កម្ពុជា ដូចជាវ៉ាក់សាំងបង្ការកូវីដ-១៩ បរិក្ខាពេទ្យ ជាដើម។

លោកបានបញ្ជាក់ថា៖ «យើងនឹងបន្តជួយតាមសមត្ថភាពរបស់យើងលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅកម្ពុជា ទៅតាមការស្នើសុំជាបន្តបន្ទាប់»។
សូមរំឮកថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងអង្វរដល់ជនរួមជាតិ គឺយេីងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩​ នៅទូទាំប្រទេស

សម្តេចអរគុណបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងផ្ទះមិនចេញក្រៅ​ ហេីយបន្តអនុវត្តន៍វិធានការ​ ៣ការពារ​ ៣កុំ​ និងចាក់វ៉ាក់សាំងបានខ្ជាប់ខ្ជួនបំផុតដេីម្បីសុវត្ថិភាពសុខភាពរបស់យេីងទាំងអស់គ្នា។

យេីងស៊ូទ្រាំលំបាករយះពេលខ្លី​ តែយេីងនឹងបានរស់នៅសុខសប្បាយយូរអង្វែងជាមួយគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖