ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីសងភ្លាមៗ រុស្ស៊ីបង្ខំឲ្យស្ថានទូតឆេកនៅទីក្រុងមូស្គូកាត់បន្ថយបុគ្គលិក១១១នាក់

ចែករំលែក៖

បុគ្គលិកស្ថានទូត រុស្ស៊ីប្រចាំនៅទីក្រុង Praha និងបុគ្គលិស្ថានទូតឆេកប្រចាំនៅទីគ្រុងមូស្គូ គឺត្រូវតែកាត់បន្ថយដូចគ្នា នៅសល់តែមន្ត្រីការទូតតែ ៧នាក់ប៉ុណ្ណោះ និង បុគ្គលិកបច្ចេកទេស ២៥រូប និងបុគ្គលិកក្នុងតំបន់១៩រូប។

នៅថ្ងៃទី២៤ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា «សកម្មភាពមិនទទួលខុសត្រូវ និងការឌឺដងរបស់រដ្ឋាភិបាលឆេក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនងការបរទេសប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី នៅថ្ងៃទី ៣១ខែឧសភា គឺស្ថានទូតប្រទេសទាំងពីរ នៅសល់តែមន្ត្រី៧រូប និងបុគ្គលិក បច្ចេកទេស២៥រូប ព្រមទាំងបុគ្គលិកក្នុងស្រុក ១៩នាក់។
ជាមួយគ្នានោះរុស្ស៊ីក៏បានសម្រេច កាត់បន្ថយមន្ត្រីការទូត៣៥នាក់ និង បុគ្គលិកបច្ចេកទេស ៤៦នាក់ នៅស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Praha ។
ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនិងឆេកកើតឡើងពី ការបណ្តេញបុគ្គលិករុស្ស៊ី១៨ចេញពីប្រទេសឆេក ដោយចោទប្រកាន់ពីបទជាប់បាក់ព័ន្ធការវាយប្រហារ ឃ្លាំងគ្រាប់ នៅឆ្នាំ២០១៤ ។ ដើរតាមប្រទេសឆេក ប្រទេស Estonia, Latvia និង Lithuania ក៏បានបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ីចេញពីប្រទេសផងដែរ ដែលការចូលរួមគាំទ្រសកម្មភាពរបស់ឆេក៕

ដោយ៖ ធីរីណា(រូបភាព៖ TASS)


ចែករំលែក៖