ព័ត៌មានទាន់ហេតុការណ៍៖

កំពុងចាក់ប្លង់សេស្រាប់តែបាក់ស្រុតមកក្រោមបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ ការដ្ឋានកំពុងសាងសង់មួយកន្លែងខណៈកម្មករកំពុងចាក់ប្លង់សេស្រាប់តែបាក់ស្រុតចុះមកក្រោមបង្កការភ្ញាក់ផ្អេីលដល់កម្មករភ័យព្រលឹងចុងសក់សំណាងល្អមិនបណ្តាលឲ្យរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី​ ២៤​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចជាប់របងវត្តតិក្ខប្បញ្ញោន​  ភូមិតិក្ខប្បញ្ញោ​នសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តាមបុរសជាមេការឈ្មោះវណ្ណា​ អាយុ២៩ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងខាងលេីសាងសង់ហាងសំអាងការ​ ។ នៅមុនពេលកេីតហេតុរូបគាត់និងកម្មករសរុប៩នាក់​ បានឡេីងទៅខាងលេីដេីម្បីគៀរស៊ីម៉ងត៍ពេលដែលរថយន្តបាញ់ស៊ីម៉ងត៍បាញ់ចាក់​ប្លង់សេ ខណៈកំពុងចាក់រួចរាល់​ ភ្លាមនោះស្រាប់តែបាក់ស្រុតធ្លាក់ស៊ីម៉ងត៍ចុះមកក្រោម​ ធ្វេីឲ្យពួកគាត់ភ័យព្រលឹងចុងសក់គ្រប់ៗគ្នា​ សំណាងបានទេីលេីសំណាញ់ដែកទេីបមិនមានរងរបួស។ 

មេការខាងលេីបញ្ជាក់ថា​ មូលហេតុនៃការបាក់ស្រុតនេះបណ្តាលមកពីដែកអន្ទារង្វេីលនៅចំណុចកណ្តាលពេកទេីបធ្វេីឲ្យបាក់បែបនេះ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុដោយសារមិនមានមនុស្សរងរបួសទេីបប្រគល់ជូនទៅមេការដោះស្រាយជាមួយម្ចាស់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖