ព័ត៌មានទាន់ហេតុការណ៍៖

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ ម្សិលមុិញ !

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលច្បាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ – ទាំងអស់ខាងលើ ត្រូវរាយការណ៏ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ ខ្លួនឱ្យទៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្ដាសាយ ថប់ដង្ហើម ពិបាកដក ដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលធទូលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ * របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារនិង៣កុំ។
រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបានខិតខំ បំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល មរោគកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

ដោយ, សិលា


ចែករំលែក៖