ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូនេស៊ីរកឃើញ៦បំណែកនាវាមុជទឹកដែលបាត់ខ្លួនធ្វើឱ្យក្តីសង្ឃឹមរកឃើញទាហាននៅរស់កាន់តែបាត់បង់

ចែករំលែក៖

មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសនៅថ្ងៃទី២៤ខែមេសាថា ឧបករណ៍ស្វែងរកនាវាមុជទឹក KRI Nanggala-402 ដែលបាត់ខ្លួនកាលពីថ្ងៃទី ២១ខែមេសា បានកំណត់ទីតាំងនាវាមុជទឹកក្នុងជម្រៅ៨៥០ម៉ែត្រ។
បំណែកនាវាមុជទឹកដែលបាត់ខ្លួន ៦បំណែកដែលបានរកឃើញ គឺបានស្រង់ឡើងពីទឹក ហើយអ្នកសារព័ត៌មាន ក៏ទទួលបានការ
អនុញ្ញាតឱ្យថតផងដែរ ។ ការរកឃើញបំណែកនោះបានធ្វើឲ្យក្តីសង្ឃឹមកាន់តែបាត់បង់ក្នុងការសង្គ្រោះជីវិតមនុស្សនៅក្នុងនាវាមុជទឹក KRI Nanggala-402 នោះ។
នៅពេលនេះប្រទេសជាច្រើនបានបញ្ជូនយោធារាប់រយនាក់ចូលរួម ក្នុងប្រតិបត្តិការស្វែងរកនាវាមុជទឹកឥណ្ឌូនេស៉ី KRI ណាងហ្គឡា ៤០២ (KRI Nanggala 402)។ អាជ្ញាធរឥណ្ឌូនេស៉ីធ្លាប់បានបញ្ជាក់ថា នាវាដែលផលិតនៅប្រទេសអាល្លឺម៉ង់នេះ ត្រូវបានបំពាក់ដោយបរិមាណអុកស៊ីសែន អាចផ្គត់ផ្គង់សម្រាប់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែពេលវេលាកំណត់នោះ បានកន្លងផុតទៅហើយនៅព្រឹកថ្ងៃសៅរ៍នេះ ដោយគេនៅតែមិនទាន់រកឃើញនៅឡើយ។ ក្តីសង្ឃឹមរកឃើញនាវិកទាំង៥៣នាក់នៅមានជីវិតកាន់តែបាត់បង់។
ប្រទេសជិតខាងដូចជា សិង្ហបុរី និងម៉ាឡេស៊ីក៏ដូចជាប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក ក៏ស្ថិតក្នុងចំណោមប្រទេសដែលកំពុងចូលរួមជួយក្នុងការតាមរកនាវាមុជទឹកនោះផងដែរ ជាមួយ
និឹងនាវាចម្បាំងសរុបជាង២០គ្រឿងដែលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យនៅក្នុងតំបន់ដែលជាគោលដៅស្វែងរក ក្នុងទំហំផ្ទៃសមុទ្រប្រហែល៣៤គីឡូម៉ែត្រក្រឡា។
នាវាមុជទឹកមួយគ្រឿងក្នុងចំណោមនាវាមុជទឹកចំនួន៥គ្រឿងរបស់ប្រទេសឥណ្ឌូនេស៊ីបានបាត់ដំណឹង កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្នុងអំឡុងពេលហ្វឹកហាត់សមយុទ្ធបាញ់គ្រាប់ពិត នៅឯដែនទឹកកោះបាលី៕ ដោយ៖ ធីរីណា

រូបភាព៖ baogiaothong


ចែករំលែក៖