ខេត្តមណ្ឌលគិរី៖ នាថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារ:អនាម័យមួយចំនួន ជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទុប ដែលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣នាក់នាពេលថ្មីៗនេះ ស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
គ្រឿងឧបភោគ បរិភោគ និងសម្ភារៈអនាម័យដែលចែកជូន រួមមាន៖អង្ករចំនួន ៥០គីឡូគ្រាម មី ១កេះ ត្រីខ ១យួរ ទឹកត្រី ចំនួន ២ដប ទឹកថ្នាំអនាម័យសំលាប់មេរោគចំនួន ៥លីត្រ ដបថ្នាំបាញ់អាល់កុលចំនួន ២ដប ម៉ាស់ ១ប្រអប់ និងបន្លែ ១ថង់ ស្មើនឹង ២គីឡូក្រាម។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះខេត្តមណ្ឌលគិរីមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន៣ នាក់រួចមកហើយ។ តំបន់ដែលប្រជាពលរដ្ឋកើតជំងឺcovid-19 នៅក្នុងក្រុងសែនមនោរម្យនោះត្រូវបានដាក់ជាតំបន់បិទខ្ទប់ដែលមិនអាចចរាចរណ៍បានឡើយ។ ហេតុដូច្នេះហើយទើបអាជ្ញាធរខេត្តដឹកនាំដោយលោកស្វាយ សំអ៊ាង ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់នៅពេលនេះ៕
ដោយ៖ សូរិយា