ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​ ៖​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៦១៦នាក់​ និងអ្នកជាសះស្បេីយ​ ១៩០នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាលកម្ពុជា​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី២៥ ខែមេសា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៦១៦នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ១៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២៤ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៦១៦នាក់​ (សហគមន៍ទាំង ៦១៦នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ១៩០នាក់​ក្នុង​នោះ​រួម​មាន​៖

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ 

– អ្នកឆ្លងសរុប= ៩៩៧៥ នាក់

– អ្នកជាសះស្បើយ= ៣៤០០ នាក់

– អ្នកកំពុងព្យាបាល= ៦៤៩៥ នាក់

– អ្នកស្លាប់= ៧៤ នាក់៕

ដោយ​៖សហការី


ចែករំលែក៖