ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ គឺស្តី្រអាយុ ៧៩ឆ្នាំ បុរសអាយុ ៥៧ឆ្នាំ និងស្ត្រីអាយុ ៦៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោង តាមរបាយការណ៍ពី៖
១- មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧៩ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី – ភ្នំពេញបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទី ពេលមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថាគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលមកដល់មន្ទីរពេទ្យ។ ដោយជាករណី សង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើវិភាគ ហើយជាលទ្ធផលបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីខាងលើនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលមកដល់មន្ទីរពេទ្យ ដោយ សារជំងឺកវីដ-១៩ (Mourant entrant avec COVID-19) ។
២- មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចូលមក ដល់ មន្ទីរពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៤:៥០នាទី ពេលមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យឃើញថាគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលមកដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបាន ក្រុមគ្រូពេទ្យយកសំណាកធ្វើវិភាគ ហើយជាលទ្ធផលបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសខាងលើនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលមកដល់មន្ទីរពេទ្យ ដោយសារ ជំងឺកូវីដ-១៩ (Mourant entrant avec COVID-19) ។
៣- មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:០០នាទី រំលងអាធ្រាត បន្ទាប់ពីបានទទួលដំណឹង ក្រុម RRT នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះទៅយកសំណាកសាកសព ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីខាងលើនេះ បានស្លាប់បាត់បង់ជីវិតនៅផ្ទះរបស់គាត់លើអ្នកមាន ផ្ទុកវីរុសកូវីដ-១៩ ។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី
បំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី