ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍​ឯក​​ ស​ ថេត៖​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រឡំ !!!

ចែករំលែក៖

ភ្នំពេញ៖​ លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅវេលាម៉ោង​១០យប់​ ថ្ងៃ​អាទិត្យ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា៖​ រាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ នៅតែអនុវត្តវិធានការបិទខ្ទប់បន្តទៀត មិនឲ្យមានការធ្វេីដំណេីរចេញពីរាជធានីភ្នំពេញ ឬមកពីខេត្តចូលរាជធានីភ្នំពេញឡេីយ រហូតដល់មានសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូមជ្រាបជាព័ត៌មាន​ សូមអរគុណ​ !!!

ការ​លើក​ឡើង​បែប​នេះ​របស់​លោក​ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ​ បន្ទាប់​ពី​ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត។

គួររម្លឹកថា​ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលវិធានការទាំងនេះ រួមមាន៖ ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត ការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩៕

ដោយ​៖ស​ តារា​

ប្រភពពី​៖ហ្វេសប៊ុក​លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​


ចែករំលែក៖