ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ដួង​ តារា​ សូមយល់ដឹងពីសេចក្តីណែនាំបន្ថែមរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមលោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅប្រមាណជា​ ៩យប់ថ្ងៃអាទិត្យទី២៥​ ខែមេសា​​ ឆ្នាំ២០២១នេះថា៖​ នៅមុននេះបន្តិច រាជរដ្ឋាភិបាលកម្ពុជាបានចេញ “ សេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត” ដែលចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ មានចំណុចសំខាន់មួយចំនួនសម្រាប់បងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងគឺ៖

១)សេចក្តីណែនាំនេះគឺដើម្បីខេត្តនីមួយៗបន្តពង្រឹងការអនុវត្តវិធានការបិទខ្ទប់អោយបានហ្មឺងម៉ាត់ហ្មត់ចត់បំផុតចំពោះទីតាំងទាំងឡាយណាដែលត្រូវបានបិទខ្ទប់ដោយសាមានការម្លងមេរោគកូវីដ-១៩ធ្ងន់ធ្ងរ។

២)ចំពោះបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីទីកន្លែងមួយទៅកន្លែងមួយ ជាពិសេសទៅកាន់ទីកន្លែងដែលត្រូវរស់នៅនិងធ្វើការនៅទីនោះរយៈពេលយូរ បើទៅដល់ទីនោះគឺត្រូវធ្វើចត្តាឡីស័ក ដោយត្រូវយកសំណាកពិនិត្យមេរោគកូវីដ-១៩ អោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

៣) ចំពោះមន្រ្តីដែលត្រូវចុះបំពេញការងារ (ត្រូវមានលិខិតបេសកកម្មការងារពិតប្រាកដ) នៅតាមទីកន្លែងផ្សេង ដែលតម្រូវអោយសម្រាកនៅទីនោះ (រយៈពេលក្រោម១អាទិត្យ) គឺតម្រូវអោយយកសំណាកធ្វើតេសត្តកូវីដ-១៩ ។ បើមានរោគសញ្ញាវិជ្ជមាន គឺត្រូវសម្រាកព្យាបាល។ បើគ្មានរោគសញ្ញាទេ គឺគ្រាន់តែប្រាប់ទីកន្លែងអាស័យដ្ឋានស្នាក់នៅក្នុងកំឡុងពេលចុះបំពេញបេសកកម្មនោះជាការស្រេច។
៤)ទាំងអស់គ្នា គឺត្រូវបន្តអនុវត្ត ៣ការពារ-៣កុំ ត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពជាង១ម៉ែត្រកន្លះនៅគ្រប់ទីកន្លែងទាំងអស់។

៥)យេីងនៅភ្នំពេញ​ តាខ្មៅ​ ដែលជាតំបន់បិទខ្ទប់​ គឺត្រូវរស់នៅក្នុងផ្ទះ​ កុំចេញក្រៅផ្ទះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ​៖សហការី​


ចែករំលែក៖