ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​ស៊េរី​ទំនើប​ម៉ាក​ BMW 1200cc GS Adventure មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​ភ្លើង​ឆេះហ្មត់ខ្ទេចគ្មានសល់​ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស​ ២នាក់ បានដួលបោកខ្លួនទៅនឹងថ្នល់រងរបួសរៀងៗខ្លួន ចំណែក​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង​​​ម៉ាក​ BMW 1200cc GS Adventure មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​ភ្លើង​ឆេះហ្មត់ខ្ទេចគ្មានសល់​ ក្រោយពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ។

បេីយោង​តាមមន្រ្តីនាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖​ កាលពីវេលាម៉ោង​១​ ​និង​១៤​នាទី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០២១​នេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ​ បណ្តាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ម៉ូតូធុន​ធំ​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក BMW 1200cc GS Adventure (​ដែល​មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ភ្លើង​ឆេះហ្មត់ខ្ទេចអស់ នៅ​ចំណុច​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់​ព្រំប្រទល់​ខេត្តឧត្តរមានជ័យ ជាប់​ផ្លូវបំបែក​ទៅ​ប្រាសាទបន្ទាយឆ្មារ ។

ក្រោយកេីតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ បានចុះទៅដល់កន្លែងកេីតហេតុភ្លាមៗ​ នឹងធ្វើ​ការ​វាស់​វែង​តាមជំនាញ​ ដោយ​យកវត្ថុតាងទាំងពីរ​ ទាំងឆេះយកទៅរក្សាទុក​ រងចាំដោះស្រាយគ្នាតាមក្រោយ។ ប៉ុន្តែ​ករណីនេះនៅពុំទាន់ដឹងមូលហេតុនៅឡើយទេ៕ដោយ​៖សហការី​


ចែករំលែក៖