ព័ត៌មានទាន់ហេតុការណ៍៖

ទេយ្យវត្ថុរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកទៅប្រគេនដល់អារាមទូទាំងរាជធានីភ្នំពេញចំនួន១៥០វត្ត

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២១ លោក ជិន ប៊ុនធឿន និងក្រុមការងារជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បាននាំយកទេយ្យវត្ថុរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលមានអង្ករ និងជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៅប្រគេនវត្តចំនួន ០៨ទៀតគម្រប់ ១៥០វត្តទូទាំងរាជធានីភ្នំពេញ ។

លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ សម្តេច ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។ ព្រោះក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុងនោះផងដែរព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃដូចពេលមុនបានដែរ ទើបសម្ដេចតេជោទាំងទ្វេលោកបានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានា។

វត្តដែលបានទទួលទេយ្យវត្ថុរបស់សម្តេច និងសម្តេចកិត្តនៅពេលនេះចំនួន ០៨វត្ត មានដូចជា:
១-ឧណ្ណាឡោម(សម្តេចអគ្គទេព វង្ស)
២-វត្តបុទុម មានសម្តេច ២ព្រះអង្គ(សម្តេច នន្ទ ង៉ែត និងសម្តេច បូ គ្រី)
៣-ចំពុះក្អែក (សម្តេច អំ លឹមហេង)
៤-វត្តប្រាសាទ(ព្រះអង្គ សោម ស៊ីម)
៥-វត្តសំរោងអណ្តែត(សម្តេច រ័ត្ន សារឿន)
៦-វត្តលង្កា(សម្តេច សៅ ច័ន្ទថុល)
៧-វត្តមុនីប្រសិទ្ធិវង្ស(សម្តេច មួង រ៉ា)
៨-វត្តច័ន្ទបុរីវង្ស(សម្តេច ណយ ច្រឹក)

សម្រាប់ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន:
១-អង្ករចំនួន ០១តោន
២-ត្រីខចំនួន២កេសមាន ២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង
៣-មីចំនួន ២០កេសតូច
៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ (ស្មើ ៩៦កំប៉ុង)
៦-កាហ្វេចំនួន ០៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)
៧-តែចំនួន ០២គីឡូក្រាម
៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ០៥យួរ(ក្នុង ០១យួរមាន ០៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ (ក្នុង ០១យួរមាន ០៦ ដប)
១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)៕

ដោយ ៖ សិលា


ចែករំលែក៖