នាវាដឹកប្រេងមួយគ្រឿងបំពាក់ទង់ជាតិ Liberia ត្រូវនាវាដឹកទំនិញមួយគ្រឿងទៀតបុកនៅជិតកំពង់ផែប្រទេសចិនបណ្តាលឲ្យលិចហើយហៀរប្រេងជាច្រើនចូលក្នុងសមុទ្រ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា នាវាដឹកទំនិញធុនធំ Sea Justice បានបុកជាមួយនាវាដឹកប្រេង A Symphony ពេលកំពុងចតនៅកំពុងផែប្រទេសចិន ដើម្បីផ្ទេរប្រេងឆៅ។
ការប៉ះទង្គិចគ្នា បណ្តាលឲ្យប្រេងជាច្រើនហៀរចូលសមុទ្រ ។
នៅថ្ងៃទី២៧ខែមេសា មន្ត្រីចិនបានឱ្យដឹងថា នាវាដឹកទំនិញផ្សេងទៀតត្រូវបានហាមប្រាមចូលក្នុងបរិវេណ១៨,៥គីឡូម៉ែត្រ ជុំវិញកន្លែងកើតហេតុ។ សារព័ត៌មាន Bloomberg បានដកស្រង់សម្តីមន្ត្រីនាយកដ្ឋានសុវត្ថិភាពដែនសមុទ្រចិន បានឱ្យដឹងថាកំពុងតែព្យាយាមគ្រប់គ្រងស្ថានភាព ដើម្បីបញ្ចៀសការហៀរប្រេងកាន់តែច្រើន។
កំពង់ផែ ឈីងតាវ ជាមជ្ឈមណ្ឌល ដឹកជញ្ជូនកណ្តាល ដើម្បីបញ្ជូនទៅកាន់ក្រុមហ៊ុនចម្រាញ់ប្រេងឯកជនចិន ដែលផលិតប្រេងឆៅសរុបបានរហូតដល់មួយភាគបួននៃផលិតផលប្រេងឆៅសរុបរបស់ប្រទេសចិន។ ការលេចធ្លាយប្រេងនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រតិបត្តិការនៅកំពង់ផែ។
នាវាដឹកប្រេង A Symphony មានប្រវែង ២៧២ម៉ែត្រ និងទទឹង៤៥,៦ម៉ែត្រ ដែលបានផលិតនៅក្នុងឆ្នាំ២០០១ មានចំណុះដល់ទៅ ១៥០តោន៕ដោយ៖ ធីរីណា
រូបភាព៖ FleetMon
រូបភាព៖Goodada