ភ្នំពេញ៖ រំភើបបំផុតក្នុងនាមជាជនរួមជាតិ ខណៈទទួលដំណឹងល្អថា,នៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បេីយ ! នៅរាត្រីនេះ ។ នៅម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់ថា, នៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បេីយ !
លោកស្រីបន្តថា, ថ្ងៃនេះព្រះច័ន្ទរះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បេីយនិងត្រូវធ្វេីចត្តាលីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។
សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid-19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ🙏🙏
សូមអបអរដល់បងប្អូនដែលបានជាសះស្បេីយនិងសូមជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ🙏🙏
តែសូមផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បេីយហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេីចត្តាលីស័កនៅផ្ទះបន្តនិងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣៕
ដោយ, សុខ ខេមរា