ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកជំងឺវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២នាក់ ( តេស្តរហ័ស ) រួមមាន៖
ទី១-ឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ ភេទស្រី ភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ-១៩ (ប្រពន្ធបុគ្គលិកមណ្ឌលសុខភាពជីរោទិ៍ទី១)
២-ឈ្មោះ ជុត រ៉ាវុធ ភេទស្រី ៥០ឆ្នាំ ភូមិ ស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ( ប៉ះពាល់ជាមួយឪពុកស្លាប់ថ្ងៃទី២៣)កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យស្រាប់)។
បច្ចុប្បន្នដាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យព្រះនរោត្តសីហនុត្បូងឃ្មុំ (សួង) ។ នេះបើយោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តបញ្ជាក់អោយដឹងនៅយប់ថ្ងៃដដែលនេះ។
ដោយឡែក បន្ទាប់ពីរកឃើញ និងដាក់ឲ្យសម្រាកព្យាបាល នៅយប់ថ្ងៃដដែលនេះ អ្នកជំងឺឈ្មោះ សុខ គឹមសឿន ៤៦ឆ្នាំ ស្រី ភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ វិជ្ជមានកូវីដ-១៩ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង២១ និង១៨នាទី ទោះបីក្រុមគ្រួពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងដុតដៃដុតជើងយ៉ាងណា ក៏មិនអាចជួយបាននោះដែរ ដែលជាករណីទី១ហើយ ក្នុងខេត្តត្បូងឃ្មុំ។
បន្ទាប់ពីទទួលដំណឹង ភ្លាមៗ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសំដែងនូវការសោកស្តាយចំពោះសព និងក្រុមគ្រួសារសព ក៏ដូចជាបានណែនាំឲ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរ ចាត់ចែងរៀបចំរុំខ្ចប់សាកសព យកទៅបូជានៅទីបច្ឆាមរណៈដែលបានរៀបចំទុករួចជាស្រេចសម្រាប់អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ទៅតាមវិធានសុខាភិបាលភ្លាមៗផងដែរ៕
ដោយ៖ វណ្ណៈ