ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងស្ទាវបើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យយុវជនម្នាក់ត្រូវបានចាក់មួយដាវសាមូរ៉ៃចំពីក្រោយខ្នងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមក្មេងស្ទាវបើកឆាកប្រយុទ្ធត្រូវក្មេងស្ទាវដូចគ្នាចាក់មួយដាវសាមូរ៉ៃចំពីខាងក្រោយខ្នង​ បណ្តាលឲ្យរបួសធ្ងន់​ ត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ 

ហេតុការណ៍កាប់ចាក់គ្នានេះ បានកេីតឡេីងកាលពីម៉ោង ៦និង៣០នាទីព្រលប់​ ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២១​ នៅភូមិឆ្វាំង​ ឃុំសំអាង​  ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង។ 

សមត្ថកិច្ចបានឧ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ​ តុង​ ប៊ុននី​ អាយុ២៧​ រស់នៅភូមិឆ្វាំង​ ឃុំសំអាង​ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង​។ 

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុ ក្មេងទាំងនេះ ជាក្រុមក្មេងទំនេីង​ មុនកេីតហេតុ ពួកគេមានគ្នាពីរក្រុម​  បានជជែករឿងចាស់កន្លងហួសទៅ​  ហេីយក៏បានបង្កជាទំនាស់ពាក្យសំដី​  រួចឈានទៅដល់ការកាប់ចាក់គ្នាតែម្តង។ 

បន្ទាប់ពីកើតហេតុក្រុមគ្រូពេទ្យបានជួយសង្គ្រោះដកយកដាវចេញពីខ្នងបានរួចរាល់​ ហេីយកំពុងតែដាក់ព្យាបាលក្នុងមន្ទីរពេទ្យ។ ចំណែកក្រុមជនសង្ស័យ បានរត់គេចខ្លួន​អស់  ហើយសមត្ថកិច្ចបានកំណត់មុខសញ្ញារួចហេីយ​ ដេីម្បីតាមឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖