ខេត្តស្វាយរៀង៖ ដោយមើលឃើញពីការ លំបាកនិងខ្វះខាតរបស់អ្នកសារព័ត៌មាន ក្រុមអ្នកសារព័ត៌មានក្នុងខេត្តក៏ដូចជាសប្បុរសជនបានចែករំលែកថវិកាផ្ទាល់ខ្លួនមួយចំនួនប្រគល់ជូន
លោក ថត ភារៈ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានទីលំនៅក្នុងភូមិទទាសង្កាត់ចេក ក្រុងស្វាយរៀង។
នៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២១នេះលោក យឹម សុថាន ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងបានយកថវិការបស់លោកវេជ្ជបណ្ឌិត រៀម ស៊ីណា បម្រើការងារនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងចំនួន១០ម៉ឺនរៀលជូនដល់លោក ថត ភារៈ ជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ប្រចាំខេត្តស្វាយរៀងសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ។
លោកបន្តថា ទោះបីជាថវិកាតិចតួចក្ដី ក៏ជាការរួមចំណែកជួយគ្នាក្នុងគ្រាមានទុក្ខលំបាកនៅអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះដែរ។
ក្នុងឱកាសនោះលោក ថត ភារៈ បានថ្លែងអំណរគុណចំពោះសប្បុរសជននិងក្រុមអ្នកសារព័ត៌មានដែលបានឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនផ្តល់ដល់រូបលោកដែលមានការខ្វះខាតនៅក្នុងគ្រាលំបាកនេះ៕
ដោយ៖យឹម សុថាន