ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ សុខា​ ចាត់ឲ្យតំណាងប្រគល់អំណោយជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងអប់រំ​យុវជន​ និង​កីឡា​ លោក​ ស​ សុខា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១នេះ​ បានចាត់ឲ្យលោក ប៉ោ វណ្ណាត ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជាតំណាង និងក្រុមការងារ បាននាំយកអំណោយខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ក្នុង​ពិធី​ប្រគល់​នេះដែរ​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានដឹកនាំមន្រ្តី​ក្រោមឱវាទចុះទទួលផ្ទាល់។

បេីតាមសំណេររបស់លោករដ្ឋលេខាធិការរូបនេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ អំណោយដែលលោក ប៉ោ វណ្ណាត និងក្រុមការងារ ប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ នាឱកាសនោះរួមមាន ៖ ម៉ាសការពារ ចំនួន ៥០,០០០ម៉ាស អាវពេទ្យ ចំនួន ១,២០០អាវ និងមួកពេទ្យ ចំនួន ១,២០០មួក ។

គួរបញ្ជាក់ថា​ មួយ​រយៈពេល​នៃជំងឺកូវីដ-​១៩​ កំពុង​រាតត្បាត​នៅកម្ពុជា​ លោក​ ស​ សុខា​ បាននាំយកអំណោយប្រគល់ជូនរដ្ឋបាលតាមបណ្ដាខេត្តនានា​ ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ​៕ដោយ​ ៖ សហការី​


ចែករំលែក៖