ក្រុមខ្លាំងស្តេចស Real Madrid បានប្រកួតស្មេីក្នុងទឹកដី ជេីងទី១ ជាមួយក្រុមខ្លាំងមកពីអង់គ្លេស តោខៀវ Chelsea ក្នុងលទ្ធផល១ទល់១។ នេះបេីយោងតាមការចេញផ្សាយដោយគេ ហទំព័រក្លិបទាំង២ និងBBC Sport នៅព្រឹកថ្ងៃពុធ ទី២៨ មេសានេះ។
ការប្រកួតដ៏តានដឹងនេះ ក្រុម Real Madrid បានគ្រប់គ្រងបាល់បានច្រេីន និងមានប្រៀបជាងក្រុមភ្ញៀវ Chelsea។ ប៉ុន្តែនៅនាទីទី១៤ កីឡាករ Pulisic របស់ក្រុមតោខៀវ Chelsea រកបានគ្រាប់បាល់នាំមុខមុនក្រុ មម្ចាស់ផ្ទះ Real Madrid។ នៅនាទីទី២៩ ខ្សែប្រយុទ្ធឆ្នេីមសញ្ជាតិបា រាំង Benzema បានរកគ្រាប់បាល់១គ្រាប់សងវិញ ធ្វេីឲ្យចប់ការប្រកួតក្នុងតង់ទី ១ លទ្ធផលស្មេីគ្នា១ទល់១។
ចូលដល់ការប្រកួតតង់ទី២ ក្រុមទាំងពីរមិនមានគ្រាប់បាល់ស៊ុ តបញ្ចូលទីនោះទេ ដោយរក្សាលទ្ធផល១ទល់១នេះរហូតដល់ ចប់ការប្រកួត។
លទ្ធផលនេះធ្វេីឲ្យក្រុមតោខៀវ Chelsea មានប្រៀបជាងក្រុម Real Madrid សម្រាប់ជេីងទី២ ដោយសារការប្រកួតជេីងទី១នេះ ក្រុមភ្ញៀវចំណេញគ្រាប់បាល់ក្រៅ ទឹកដី១គ្រាប់ហេីយ។ ប៉ុន្តែឱកាសនេះនឹងអាចបាត់បង់ប្រសិន Real Madrid ព្យាយាមវាយបកវិញនៅជេីងទី២ ។
ការប្រកួតជេីងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ណ Champions League រវាងក្រុមទាំងពីរនឹងត្រូវធ្វេី ឡេីងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ដេីម្បីស្វែងរកក្រុមឡេីងទៅវគ្គផ្តាច់ព្រ័ត្រ។ ដោយឡែកក្រុម PSG ត្រូវប៉ះជាមួយ Man City នៅរាត្រីនេះក្នុងជេីងទី១ដែរ វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ មេសាម៉ោងនៅកម្ពុជា ៕
ដោយ៖ ភារៈ