ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹក RB Leipzig លោក Julian Nagelsmann ក្លាយជាអ្នកចាត់ការទូទៅក្លិប Bayern Munich

ចែករំលែក៖

គ្រូបង្វឹករបស់ក្លិប RB Leipzig លោក Julian Nagelsmann នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងនាមលើកិច្ចសន្យា៥ឆ្នាំនៅចុងរដូវកាលនេះ។ គ្រូបង្វឹកក្លិប Bayern Munich បច្ចុប្បន្នលោក Hansi Flick បានអះអាងថា គាត់ចង់ចាកចេញពីទៅដឹកនាំក្លិបនៅ Bavaria

ក្នុងវ័យ៣៣ឆ្នាំលោក Nagelsmann គឺជាអ្នកចាត់ការវ័យក្មេងដែលមានសមត្ថភាព ការដឹកនាំជ័យជម្នះខ្ពស់ជាងគេនៅអឺរ៉ុប និងបានដឹកនាំ Leipzig ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុន។

ប្រធានក្លិBayern Munich លោក Herbert Hainer បានមានប្រសាសន៍ថា Julian Nagelsmann តំណាងឲ្យគ្រូបង្វឹកជំនាន់ថ្មី។ជនជាតិអាឡឺម៉ង់ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី១ ខែកក្កដានេះតាមសេចក្តីរាយការណ៍នឹងធ្វើឱ្យ Bayern Munich ចំណាយច្រើនជាង២០លានផោនជាសំណង។

លោក Nagelsmann បាននិយាយថា ខ្ញុំនឹងចាកចេញពី RB Leipzig ដោយបេះដូងតឹងតែងណាស់។ វាជាអ្វីដែលពិសេសណាស់សម្រាប់ខ្ញុំក្នុងការទទួលតំណែងជាគ្រូបង្វឹក Bayern Munich

លោក Nagelsmann បានក្លាយជាគ្រូបង្វឹកវ័យក្មេងជាងគេក្នុងប្រវត្តិសាស្រ្តរបស់លីគកំពូលអាល្លឺម៉ង់ Bundesliga ដែលមានអាយុ២៨ឆ្នាំនៅពេលដែលគាត់ទទួលបន្ទុកដឹកនាំក្រុម Hoffenheim កាលពីខែកុម្ភៈឆ្នាំ២០១៦ ។ បន្ទាប់ពីផ្លាស់ទៅដឹកនាំក្រុម Leipzig ក្នុងឆ្នាំ២០១៩ គាត់បានដឹកនាំពួកគេឈានទៅរកចំណាត់ថ្នាក់ទី៣ នៅ Bundesliga និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងរដូវកាលដំបូងរបស់គាត់។

នៅរដូវកាលនេះក្លិបអាឡឺម៉ង់ Leipzig បានបង្កើតការប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏ខ្លាំងក្លាមួយដោយកំពុងឈរលេខ២ តាមពីក្រោយក្រុម Bayern Munich ដែលប្រជែងម្ចាស់ជើងឯកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ

ក្លិប Leipzig បានឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដែលពួកគេបានចាញ់ក្រុម Liverpool ហើយនឹងត្រូវប្រកួតជាមួយ Werder Bremen នៅថ្ងៃសុក្រនេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup

បច្ចុប្បន្នលោក Flick មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការងាររបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ជាមួយលោក Joachim Low ដែលត្រូវលាឈប់ពីតំណែងបន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ។ ដំបូងជំនួយការអ្នកគ្រប់គ្រងលោក Niko Kovac វ័យ ៥៦ឆ្នាំបានចូលកាន់តំណែងបណ្តោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក Flick បានដឹកនាំក្រុម Bayern Munich ឈ្នះពានរង្វាន់ Bundesliga, Champions League និង German Cup គាត់ត្រូវបានទទួលរង្វាន់ជាមួយនឹងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៣។ Bayern Munich ក៏បានឈ្នះពានរង្វាន់ Club World Cup កាលពីខែកុម្ភៈដែលជាពានរង្វាន់ទី៦ក្រោមការដឹកនាំរបស់លោក Flick ក្នុងរយៈពេល១៦ខែដំបូងដែលលោកទទួលបន្ទុក។

ទោះយ៉ាងណាអតីតខ្សែបម្រើក្រុម Bayern Munich រូបនេះបានខកចិត្តនឹងកង្វះខាតការចុះហត្ថលេខាថ្មីនៅរដូវកាលនេះ និងបានជួបប្រទះការខ្វែងគំនិតគ្នាជាមួយនាយកកីឡាផ្នែកកីឡាលោក Hasan Salihamidzic

បច្ចុប្បន្នក្រុម Bayern Munich មាន៧ពិន្ទុដាច់ពីក្រុមលេខRB Leipzig ប៉ុន្តែក្រុមរបស់លោក Flick ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដោយចាញ់ក្រុម Paris St-Germain កាលពីដើមខែនេះ ៕

ដោយ៖ ភារៈ


ចែករំលែក៖