ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Liverpool ខាតបង់ប្រាក់មុនបង់ពន្ធ៦៣លានដុល្លារចំពេលការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ក្លិប Liverpool បានរាយការណ៍អំពីការខាតបង់ប្រាក់មុនបង់ពន្ធចំនួន៤៦លានផោន (៦៣លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២០ ដែលតួលេខបានបង្ហាញថា ម្ចាស់ក្លិបត្រូវបានរៀបចំផែនការដើម្បីចូលរួមក្នុងក្នុងពានរង្វាន់ EuropeanSuper League ព្រោះពានថ្មីនេះមានចំណូលមហាសាល ប៉ុន្តែត្រូវបរាជ័យ។

សារព័ត៌មាន AFP បានផ្សាយថា ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុមហង្សក្រហម Liverpool ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្របខ័ណ្ឌ European Super League ដ៏ចម្រូងចម្រាសបន្ទាប់ពីមានប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងនោះ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះបានបង្ហាញពីឥទ្ធិពលហិរញ្ញវត្ថុដែលប៉ះពាល់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩

ការបាត់បង់ប្រាក់ចំណូលនៃប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងប្រាក់ចំណូលប្រចាំថ្ងៃនៃការប្រកួតនៅឯកីឡដ្ឋាន Anfield នៅក្នុងត្រីមាសចុងក្រោយ ចំពេលមានការជាប់គាំងដែលបានរួមចំណែកដល់ការផ្លាស់ប្តូរអវិជ្ជមាននូវថវិកាចំនួន៨៨លានអឺរ៉ូក្នុងរយៈពេលតែជាង១២ខែប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍របស់ក្លិប Liverpool បានប៉ាន់ប្រមាណថា ពួកគេនឹងរងផលប៉ះពាល់ហិរញ្ញវត្ថុប្រហែល១២០លានផោននៅពេលដែលអ្នកគាំទ្រត្រូវបានអនុញ្ញាតឱ្យចូលប្រកួតវិញ។ នៅខែមីនា ឆ្នាំ២០២០ ក្លិប Liverpool បានប្រកាសប្រាក់ចំណេញចំនួន៤២លានផោន ប៉ុន្តែចំណូលនេះត្រូវបានលុបចោលវិញបន្ទាប់ពីរដូវកាលមុនត្រូវបានផ្អាកកាលពីខែមីនា ហើយបន្ទាប់មកបានចាប់ផ្តើមឡើងវិញនៅពីក្រោយការប្រកួតដោយទ្វារបិទ ដោយចំណូលទាំងនោះបានបាត់បង់ដោយសារយកទៅទ្រទ្រង់ពេលការប្រកួតមិនមានអ្នកគាំទ្រចូលទស្សនា

ការរីករាលដាលនៃជំងឺកូវីដ១៩នេះក្លិបបានបញ្ចុះបញ្ចូលម្ចាស់ហាងFenway Sports Group លក់ភាគហ៊ុន១០ភាគរយនៅក្នុងក្លិបកាលពីខែមុនក្នុងតម្លៃ៥៤៣លានផោនទៅឱ្យក្រុមហ៊ុនវិនិយោគឯកជន RedBirdCapitalរួមបញ្ចូលផងដែរនៅក្នុងប្រាក់ចំណូលរបស់ពួកគេសម្រាប់ឆ្នាំនេះគឺប្រហែល,៤ លានផោនសម្រាប់ការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ២០១៩ ខណៈដែលទិន្នន័យនេះបានធ្លាក់ចុះនៅខាងក្រៅរបាយការណ៍ហិរញ្ញវត្ថុមុន។

ប្រាក់ចំណូលពាណិជ្ជកម្មបានកើនឡើង២៩លានផោនដល់២១៧លានផោន ប៉ុន្តែប្រាក់ចំណូលនេះមិនអាចទូទាត់សងសម្រាប់ប្រាក់ចំណូលប្រព័ន្ធផ្សព្វផ្សាយដែលបានធ្លាក់ចុះពី៥៩លានផោនទៅ២០២លានផោនហើយប្រាក់ចំណូលសម្រាប់ការប្រកួតបានថយចុះពី១៣លានផោនទៅ៧១លានផោន។

លោក Andy Hughes នាយកគ្រប់គ្រងក្រុមហង្សក្រហមបានមានប្រសាសន៍ថា រយៈពេលនៃរបាយការណ៍ហិរញ្ញវត្ថុនេះគឺមានរហូតដល់ខែឧសភា ឆ្នាំ២០២០ ដូច្នេះជិតមួយឆ្នាំហើយឥឡូវនេះ។ ទោះយ៉ាងណាវាចាប់ផ្តើមបង្ហាញពីផលប៉ះពាល់ហិរញ្ញវត្ថុដំបូងនៃជំងឺរាតត្បាតនិងការថយចុះគួរឱ្យកត់សម្គាល់នៅក្នុងចរន្តប្រាក់ចំណូលសំខាន់ៗ

លោកបន្តថា “យើងស្ថិតក្នុងជំហរហិរញ្ញវត្ថុរឹងមាំមុនពេលមានរោគរាតត្បាត ហើយចាប់តាំងពីរយៈពេលនៃរបាយការណ៍នេះយើងបានបន្តគ្រប់គ្រងការចំណាយរបស់យើងប្រកបដោយប្រសិទ្ធភាពនិងរុករកផ្លូវរបស់យើងក្នុងកំឡុងពេលដែលមិនធ្លាប់មានពីមុនមក។ ឥឡូវនេះយើងអាចទន្ទឹងរង់ចាំការបញ្ចប់នៃរដូវកាលនេះ ហើយសង្ឃឹមថាការចាប់ផ្តើមជាធម្មតាទៅរដូវកាលក្រោយ” ៕ដោយ ៖ ភារៈ


ចែករំលែក៖