ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេចហើយ ឬនៅ អូនតូចម្នាក់នេះ ? គាត់ជាសះស្បើយ បានទៅផ្ទះវិញហើយ !

ចែករំលែក៖

ភ្នំពេញ៖ សូមចូលរួមដោយក្តីរំភើបរីករាយណាស់! ថ្ងៃនេះ អូនតូចបានចេញទៅផ្ទះវិញហើយ 👨‍⚕️ជាសះស្បើយ។

(ប្រភពពីលោក មករា, TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ) ។
សូមរំឮកថា, ក្នុងករណី(អូនតូចម្នាក់នេះ)មានវិជ្ជមានកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពី ១០ថ្ងៃមុន លោកស្រីបានសំណេរដោយក្តីរន្ធត់អាណិតក្រៃលែង ចំពោះក្មេងតូចៗ ដែលត្រូវបានឆ្លងកូវីដ-១៩ គ្មានត្រាប្រណីពីជំងឺដ៏កាចសាហាវមួយនេះ។

លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា, រន្ធត់ចិត្តពិត​ អាណិតរាស្ត្រខ្មែរ​ មិនគួរណាប្រែជាមានការភ័យ​ ដោយសារវីរុសកូវីដ-១៩ចង្រៃ​ មិនត្រាប្រណីសូម្បីកុមារតូច​។ យេីងអាចឈ្នះបាន​ ដោយការប្រណិបត្តិ​ តាមវិធានការពិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រមុខដឹកនាំឈ្លៀសវៃមែនទែន នាំរាស្ត្រខ្មែរនឹងបាន ស្រាកស្រាន្តទុក្ទភ័យ កូវីដចង្រៃ​ សូមរលាយសូន្យ៖

ឥឡូវនេះ​ វីរុសកូវីដ-១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន​ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ​ កាស៊ីណូ​ និងរោងចក្រ​ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩​ នៅតាមទីតាំងទាំងនេះ​ ហេីយមកដល់ផ្ទះ​ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន​ សូម្បីតែកូនតូចៗមិនថាអាយុតិច​ ឫច្រេីននោះឡេីយ។ ដូច្នេះ​ ប្រសិនបេីបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ​ “៣ការពារ​ និង​ ៣កុំ​ និងចាក់វ៉ាក់សាំង+នៅផ្ទះជា​បណ្តោះអាសន្ន”​ នោះទេ​ អាយុជីវិតបុគ្គលណាម្នាក់​ ឫអាចមានច្រេីននាក់​ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩​ ដោយងាយស្រួលហេីយ។ ត្រូវចងចាំថា​ “ពេលនេះ​ សុខភាព​ និងអាយុជីវិតរបស់បុគ្គល​ និងក្រុមគ្រួសារខ្លួន​ គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ​ បេីមិនចង់មានជំងឺកូវីដ-១៩​ ទេនោះ​ គឺត្រូវខិតខំ​ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី​ ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ​ ដោយអនុវត្តវិធានការដែល​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានដាក់ចេញ​ជាបន្តបន្ទាប់នេះ​ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩​ ដោយសារតែការធ្វេសប្រហែស​ ការផ្គេីន​ ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ”​ ។ កាលសង្រ្គាម​ យេីងខ្លាចត្រូវគ្រាប់ផ្លោង​ នាំគ្នាជ្រកកោនក្នុងត្រង់សេ​ តែពេលនេះ​ យេីងខ្លាចវីរុសកូវីដ-១៩​ ផ្លោងដាក់យេីង​ យេីងត្រូវនាំគ្នានៅផ្ទះ​ ដែលការនៅផ្ទះរបស់យេីង​ វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់​ ហេីយសត្រូវអត់ស្រមោលកូវីដ-១៩​ ពិតជាមានការលំបាក​ក្នុងការស្វែងរកការវាយលុក ហេីយរកយេីងមិនឃេីញទៀតផង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ​ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩​ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩​ ទាំងអស់គ្នា។
សូមអរគុណ

បំណងល្អពីលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាប្រធាន​ គ.វ.ក-១៩​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា, លោកស្រី ពេជ ចន្ទមុន្នី ក៏បានបង្ហោះសារលើហ្វេសប៊ុកទាំងយប់ ដែលមានពលរដ្ឋខ្មែរចំនួន ៨៣៤ នាក់ នៅសម្រាកព្យាបាលកោះពេជ្រ បានជាសះស្បើយ ។ លោកស្រីផ្ដើមនូវក្តីសង្ឃឹមយ៉ាងខ្លាំង ថាកម្ពុជានឹងរួចផុតពីជំងឺដ៏កាចសាហាវមួយនេះក្នុងពេលដ៏ខ្លីខាងមុខ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖